ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​បំពេញទស្សនកិច្ច​នៅ​​អេស្បាញ​និង​ជំរុញ​ឲ្យ​ប្រទេស​នេះ​ធ្វើ​ជា​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំង


លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា និង​លោក​ Mariano Rajoy នាយករដ្ឋ​មន្ត្រី​ស្តី​ទី​របស់​ប្រទេស​អេស្បាញ​ជួប​គ្នា​នៅ​វិមាន​ Moncloa ក្នុង​ទីក្រុង​ម៉ាឌ្រីដ កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា។
លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា និង​លោក​ Mariano Rajoy នាយករដ្ឋ​មន្ត្រី​ស្តី​ទី​របស់​ប្រទេស​អេស្បាញ​ជួប​គ្នា​នៅ​វិមាន​ Moncloa ក្នុង​ទីក្រុង​ម៉ាឌ្រីដ កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា។

លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ អូបាម៉ា​ បាន​សរសើរ​ដល់​ទំនាក់​ទំនង​របស់​ប្រទេស​អាមេរិក​ជា​មួយ​ប្រទេស​អេស្បាញ​ថា​ជា​ចំណងនៃ​មិត្តភាព​ដែល​មាន​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​និង​ខាង​សន្តិសុខ​ដូចគ្នា​ ហើយ​លោក​បាន​ព្រមាន​ថា​ ប្រទេសជាតិ​ទាំង​ពីរ​នេះ​ត្រូវ​តែ​រួម​បញ្ចូល​ក្នុង​សង្គម​សាកល​មួយ។

លោក​ ​អូបាម៉ា​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្រោយ​ជំនួប​របស់​លោក​នៅ​ក្នុង​ក្រុង​ម៉ាឌ្រីដ​នៃ​ប្រទេស​អេស្បាញ​ ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ស្តីទី Mariano Rajoy ​ថា៖ «យើង​មាន​ពិភពលោក​មួយ​ដែល​រួម​បញ្ចូលគ្នា​យ៉ាងរហ័ស​និង​មាន​ឱកាស​ធំៗ​ ក៏​ប៉ុន្តែ​បើ​ការ​រៀប​ចំ​ខាង​ស្ថាប័ន​របស់​យើង​មិន​ធ្វើ​ឱ្យប្រាកដ​ប្រជា​អំពី​ការ​រួម​បញ្ចូល​គ្នា​នេះ​ទេ បើ​យើង​មិន​សម្រប​សម្រួល​ដោយ​ប្រសិទ្ធិភាព​អំពី​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​សន្តិសុខ​ទេ​នោះ​ នោះ​ការណ៍​នេះ​អាច​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បាន»។

លោក​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា ការ​មិន​ចូលរួម​ក្នុង​កិច្ចការ​ពិភព​លោក​អាច​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​នៅ​ទូទាំង​ពិភពលោក​មិន​មាន​ការ​ស្និទ្ធស្នាល ​បណ្តាល​ឱ្យ​មាន​ជម្លោះ អន្តោប្រវេសន៍​ជា​ច្រើន​និង​ការ​បង្កើត​កន្លែង​ជ្រកកោន​សុខសាន្ត​សម្រាប់ពួក​ភេរវជន។

ជំនួប​របស់​លោក​អូបាម៉ា​ជាមួយ​លោក ​Rajoy ​មាន​ឡើង​នៅ​ពេល​ដែល​ប្រទេសអេស្បាញ​មាន​មនុស្ស​គ្មាន​ការ​ងារ​ធ្វើ​ច្រើន​នាក់​ហើយ​កំពុង​មាន​វិបត្តិន​យោបាយ​បណ្តាល​មក​ពី​ការ​បោះឆ្នោត​ទូទៅ​ពីរ​លើក​តែ​មិន​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ឈ្នះ​ច្បាស់​លាស់។

លោក អូបាម៉ា​ ក៏​បាន​ជួប​នៅ​ជាមួយ​ពួក​មេដឹក​នាំ​និយម​នយោបាយ​ឆ្វេង​និង​ជាមួយ​ព្រះចៅ​ Felipe ​នៃ​ប្រទេស​អេស្បាញ​ផង​ដែរ៕

XS
SM
MD
LG