ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ អូបាម៉ា ​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព​នៅ​ទ្វីប​អឺរ៉ុប​នៅ​ពេល​សំខាន់​មួយ


លោកប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា និយាយ​ជាមួយ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេសអាមេរិក​​ លោក Ash Carter ក្នុង​ជំនួប​កំពូល​អង្គការ​អូតង់ នៅ​ទីក្រុងវ៉ាសូវី ប្រទេស​ប៉ូឡូញ​ កាល​ពី​ថ្ងៃទី៩ ខែកក្កដា។
លោកប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា និយាយ​ជាមួយ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេសអាមេរិក​​ លោក Ash Carter ក្នុង​ជំនួប​កំពូល​អង្គការ​អូតង់ នៅ​ទីក្រុងវ៉ាសូវី ប្រទេស​ប៉ូឡូញ​ កាល​ពី​ថ្ងៃទី៩ ខែកក្កដា។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ បាន​សន្យា​អំពី​ការគាំទ្រ​របស់​ស.រ.អា.​ក្នុង​រយៈពេល​យូរ​ដល់​ទ្វីប​អឺរ៉ុប​ និង​បាន​សុំ​ឱ្យ​មាន​ឯកភាព​«នៅ​ពេល​វេលា​សំខាន់»​មួយ​សម្រាប់​សម្ព័ន្ធភាព​អូតង់​និង​ទ្វីប​អឺរ៉ុប។

លោក អូបាម៉ា ​បាន​មាន​ប្រសាសន៍​នៅ​ពេល​បិទ​សន្និសីទ​កំពូល​នៃ​អង្គការ​អូតង់​ កាល​ពី​ថ្ងៃ​សៅរ៍​ដែល​ពួក​មន្ត្រី​ស.រ.អា.​បាន​ហៅ​ថា​ ជា​ការ​ប្រជុំ​សំខាន់​បំផុត​នៃ​សម្ព័ន្ធភាព​នេះ​ ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​មក។ លោក​ថ្លែង​ថា៖ «នៅ​ក្នុង​ពេល​នេះ​ដែល​មាន​បញ្ហា​ច្រើន​ ខ្ញុំ​ចង់​យក​ឱកាស​នេះ​និយាយ​ដោយ​ច្បាស់​លាស់​ថា​ អ្វី​ដែល​មិន​ប្រែប្រួលជា​ដាច់​ខាត​នោះ​គឺ​ការ​ប្តេជ្ញា​គ្មាន​ងាករេ​របស់​ស.រ.អា.​ដល់​សន្តិសុខ​ និង​កិច្ចការពារ​ទ្វីប​អឺរ៉ុប ទំនាក់​ទំនង​ឆ្លងកាត់​មហា​សមុទ្រ​អាត្លង់ទិច របស់​យើង ការ​ប្តេជ្ញា​របស់​យើង​ដល់​កិច្ច​ការពារ​រួមគ្នា​របស់​យើង»។

ពួក​មន្ត្រី​អាមេរិកាំង​បាន​និយាយ​ថា​ សន្និសីទ​កំពូល​អូតង់​នេះ​គឺ​ជា​ចំណុច​របត់​មួយ​ដែល​អង្គការ​អូតង់​បានប្តូរ​ការ​យក​ចិត្តទុក​ដាក់​ពីការ​ធានា​រ៉ាប់រង​ជា​ថ្មី​ទៅ​ជា​កាន់​ការ​ធ្វើ​ឱ្យ​មាន​ការ​រួញ​រា​មិន​ឲ្យ​មាន​វាយ​ប្រហារ។ ​

នៅ​ពេល​ចាប់​ផ្តើម​ការ​ប្រជុំ​សន្និសីទ​កំពូល​នេះ​កាលពី​ថ្ងៃ​សុក្រ លោក អូបាម៉ា​ បាន​ប្រកា​សថា​ស.រ.អា. នឹង​បញ្ជូន​ទាហាន​ជិត​១ពាន់​នាក់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ជា​ផ្នែក​មួយ​ដែល​ពួក​មន្ត្រី​បាន​និយាយ​ថា​ជា​កង​កម្លាំង​សម​ល្មម​មួយ​ដែល​មាន​គោល​ដៅ​ធ្វើ​ឱ្យ​មាន​ការ​រួញ​រា​ដល់​អំពើ​ឈ្លាន​ពាន​របស់​ប្រទេស​រុស្ស៊ី៕

XS
SM
MD
LG