ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកអូបាម៉ា៖ អាមេរិកមានគ្រិះរឹងមាំដើម្បីងើបឡើងពីការបាញ់ប្រហារដ៏គួរឲ្យឈឺចាប់


លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា អញ្ជើញមកបកស្រាយរឿងការបាញ់ប្រហារនៅទីក្រុង​ Dallas រដ្ឋតិចសាស នៅប្រទេសប៉ូឡូញ មុនការចូលរួមសន្និសីទ​កំពូល​របស់​អង្គការ​អូតង់​។

លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​បាន​ស្វះស្វែង​បញ្ជាក់​ឡើង​វិញ​ដល់​ប្រជា​ពលរដ្ឋ​អាមេរិកាំងពីការ​ផ្លាស់​ប្តូរ​អ្វី​ដែល​លោក​បាន​ទទួល​ស្គាល់​ថា ​ជា​សប្តាហ៍​ដ៏ឈឺចាប់​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​របស់​ប៉ូលិស​២រូប​ដែលជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ និង​បាន​វាយ​ប្រហារ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ូលិស​៥​នាក់​ស្លាប់​នៅ​ក្នុង​ទីក្រុង Dallas។

​លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅឯ​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាសូវី ​ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី ​បាន​ចំណាយ​ពេល​វេលា​ច្រើន​នៃ​សន្និសីទ​កាសែត​របស់​លោក​ដើម្បី​និយាយ​ពី​ព្រិត្តិការណ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក​ប្រធានា​ធិបតី ​កាត់​បន្ថយ​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​ទ្វីប​អឺរ៉ុប​រយៈ​ពេល​មួយ​ថ្ងៃ​ហើយ​នឹង​វិល​ត្រឡប់​ទៅកាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​វិញ​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ។​លោកប្រធានា​ធិបតី​មាន​ផែនការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​Dallas ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៅ​តាម​ការ​អញ្ជើញ​របស់​លោក Mike Rawlings អភិបាល​ក្រុង។

​ទីក្រុង​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​កាល​ពី​ថ្ងៃ​សៅរ៍ ​ជាពិសេស​បន្ទាប់​ពី​ប៉ូលីស​ក្រុង Dallas ​បាន​ទទួល​ការ​គំរាម​អាណាមិក​មួយ​ប្រឆាំង​នឹងមន្រ្តី​ប៉ូលីស​នៅ​ទូទាំង​ទីក្រុង។ ប៉ូលិស​បាន​និយាយ​ថា ​ការ​គំរាម​កំហែង​នេះ​បាន​នាំ​ឲ្យ​ពួក​មន្រ្តី​បិទ​ទី​ស្នាក់ការ​ហើយ​បាន​បិទ​ជុំវិញអាគារ​ដែល​ជា​វិធានការ​ប្រុងប្រយ័ត្ន។

​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បានថ្លែង​បើក​សុន្ទរកថា​របស់​លោក​ដោយ​មាន​ការ​និយាយ​ពី​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង Dallas ​ដោយ​លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា «ខ្ញុំ​ជឿ​ជាក់​ថា ​ប្រទេស​អាមេរិក​មិនមានការ​បែកបាក់​ដូច​ដែល​មនុស្ស​ខ្លះ​បាន​និយាយ​នោះ​ទេ‍‍»។ លោក​ប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​ប្រទេស​នេះ​មានគ្រឹះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ដែល​ខ្លួន​ប្រឈម ​រួមមានបញ្ហាភាព​តាន​តឹង​រវាង​សហគមន៍ពង្រឹង​ច្បាប់​និង​សហគមន៍​ជន​ជាតិភាគ​តិច៕

XS
SM
MD
LG