ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់អំណាច​នៅ​អេស្ប៉ាញ​ឈ្នះ​ក្នុង​ការបោះ​ឆ្នោត​តែ​ធ្លាក់​ចុះ​សំឡេង​គាំទ្រ


មេដឹកនាំ​គណបក្ស​ប្រជាប្រិយ និង​ជា​នាយករដ្ឋ​មន្រ្តី Mariano Rajoy ស្វាគមន៍​ទៅ​កាន់​អ្នក​គាំ​ទ្រពី​ទីស្នាក់ការកណ្តាលនៃ​គណបក្ស​ ក្នុង​ទីក្រុង Madrid កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
មេដឹកនាំ​គណបក្ស​ប្រជាប្រិយ និង​ជា​នាយករដ្ឋ​មន្រ្តី Mariano Rajoy ស្វាគមន៍​ទៅ​កាន់​អ្នក​គាំ​ទ្រពី​ទីស្នាក់ការកណ្តាលនៃ​គណបក្ស​ ក្នុង​ទីក្រុង Madrid កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។

គណបក្ស​អភិរក្ស​និយម ​ដែល​ជា​គណបក្ស​កាន់​អំណាច​នៅប្​រទេស​អេស្ប៉ាញ ​បាន​ឈ្នះ​សំឡេង​ភាគច្រើន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។​

ទោះ​ជា​យ៉ាងណាក្តី​គណបក្ស​ថ្មី​ចំនួន​ពីរ​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​ដែរ​នោះ​ បានគំរាម​កំហែង​ការ​កាន់អំណាច​របស់​គណបក្ស​នេះ។ ​លទ្ធផល​ចុងក្រោយ​បង្ហាញ​ថា​ គណបក្ស​ប្រជាប្រិយ ​Popular Party ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ Mariano Rajoy​ ទទួល​បាន​អាសនៈ​ចំនួន​១២៣​ក្នុង​សភា​ដែល​មាន​សមាជិក​ចំនួន​៣៥០​នាក់។

ជ័យ​ជម្នះ​របស់គណបក្ស​កាន់​អំណាច​ដែល​មាន​១២៣​អាសនៈ​នេះ​តំណាង​ឲ្យ​សំឡេង​ភាគច្រើន​ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ពី​១៨៦​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ​

គណបក្សថ្មី​ឈ្មោះ​គណ​បក្ស​ Ciudadanos ​ដែល​មាន​ទំនោរ​ខាង​ពាណិជ្ជកម្ម​ទទួល​បាន​អាសនៈ​ចំនួន​៤០។ គណបក្ស​សង្គម​និយម​ដែល​បង្កើត​យូរ​ហើយ​នោះ​ទទួលបាន​៩០​អាសនៈ។ ​រីឯ​គណបក្ស​ Podemos​ ជា​គណបក្ស​ថ្មី​ប្រឆាំង​ការ​កាត់​បន្ថយ​ចំណាយ ​ទទួល​បាន​៦៩​អាសនៈ។ ​

អ្នកវិភាគ​និយាយ​ថា ​មាន​ទស្សនៈ​ជាច្រើន​និយាយ​អំពី​លទ្ធភាព​នៃ​ការបង្កើត​សម្ព័ន្ធភាព។​ ដូច្នេះ​អ្នក​ចរចា​អាច​នឹង​ចំណាយ​ពេល​ច្រើន​សប្តាហ៍​ ឬ​យូរ​ជាង​នេះ​ដើម្បី​សម្រេច​ថា ​តើ​គេត្រូវ​ធ្វើ​សម្ព័ន្ធភាព​ប្រភេទ​ណា​ក្នុង​ការគ្រប់គ្រង​ប្រទេស​អេស្ប៉ាញ៕

XS
SM
MD
LG