ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់​មតិ៖​ ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់


ក្រុម​សកម្មជន​ដាក់​ញ្ញតិ​ដោយ​មាន​ហត្ថលេខា​ជា​ង៤០​ម៉ឺន​នា់ នៅវិមាន​រដ្ឋសភា Capitol Hill ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។
ក្រុម​សកម្មជន​ដាក់​ញ្ញតិ​ដោយ​មាន​ហត្ថលេខា​ជា​ង៤០​ម៉ឺន​នា់ នៅវិមាន​រដ្ឋសភា Capitol Hill ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។

ការ​ស្ទង់មតិ​មួយ​នៅ​ស.រ.អា.បាន​បង្ហាញ​គម្លាត​ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ពីរ​ទល់នឹង​មួយ​ប្រឆាំងនឹងកិច្ចព្រមព្រៀង​អន្តរជាតិ​ដើម្បី​ទប់ស្កាត់​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ​ហើយ​ពួក​គេគិត​ថា​ កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឲ្យ​ពិភពលោក​ប្រថុយ​នឹង​បញ្ហា​អសុវត្ថិភាព។​

ការស្ទង់មតិ​របស់​សាធារណជន​ដែល​ចេញ​ផ្សាយ​ការ​ពីថ្ងៃចន្ទ​ដោយ​សាកល​វិទ្យាល័យ ​Quinnipiac​ នៅរដ្ឋ​ Connecticut ​បានបង្ហាញ​ថា​ គម្លាត​សំឡេង​របស់​អ្នក​បោះឆ្នោត​ពលរដ្ឋ​អាមេរិកាំងមាន៥៧​ភាគរយ​ទល់នឹង​២៨​ភាគរយ​ ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ដែល​ស.រ.អា.​និង​មហា​អំណាច​៥​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ បាន​សម្រេច​កាលពី​ខែមុន​ជាមួយ​រដ្ឋាភិបាលទីក្រុង​តេហេរ៉ង់។​

កិច្ចព្រម​ព្រៀង​នេះ​រារាំង​មិន​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ធ្វើអាវុធ​នុយក្លេអ៊ែរ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ ជាថ្នូរ​នឹងការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​លោក​ខាងលិច ​និង​ស.រ.អា.​ចេញ​ពីប្រទេស​អ៊ីរ៉ង់​ដែល​ការ​ដាក់​ទណ្ឌកម្ម​នេះ​ ធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះខាង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​នេះ។​ អ្នក​បោះឆ្នោត​ដែល​មានគម្លាត​សំឡេង​៥៨​ ទល់នឹង​៣០​សំឡេង ​និយាយថា ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​នេះនឹង​ធ្វើ​ឲ្យ​ពិភពលោក​ប្រថុយ​នឹង​គ្រោះថ្នាក់​ទៅ​វិញ​ទេ។

មនុស្ស​សរុប​១.៦៤៤​នាក់​ដែល​បាន​ឆ្លើយ​នឹង​ការស្ទង់មតិ​នេះ​ បានរារែក​មិន​ដឹងថា​ គួរគាំទ្រ​ឬ​ប្រឆាំង​កិច្ចព្រមព្រៀង​នេះ​ទេ ហើយ​អ្នក​ខ្លះ​ថា ​គ្មាន​ជម្រើស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG