ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​នឹង​ចោទសួរ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


លោករដ្ឋ​មន្រ្តី​ក្រសួងការ​បរទេស​ស.រ.អា John Kerry (ខាងលើ) លោក​រដ្ឋ​មន្រ្តី​ក្រសួង​ថាមពល Ernest Moniz និង​លោករដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ Jack Lew នឹង​បង្ហាញ​ខ្លួន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ខាង​មុខ​គណៈកម្មា​ធិការ​ទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធ​សភា។
លោករដ្ឋ​មន្រ្តី​ក្រសួងការ​បរទេស​ស.រ.អា John Kerry (ខាងលើ) លោក​រដ្ឋ​មន្រ្តី​ក្រសួង​ថាមពល Ernest Moniz និង​លោករដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ Jack Lew នឹង​បង្ហាញ​ខ្លួន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ខាង​មុខ​គណៈកម្មា​ធិការ​ទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធ​សភា។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​មន្រ្តី​រដ្ឋ​បាល​កំពូល​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា ​កំពុងបង្កើន​ការ​ខំ​ប្រឹងប្រែង​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ ដែល​មាន​ការ​មន្ទិល​សង្ស័យ​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​ររបស់​អ៊ីរ៉ង់​ ឲ្យ​ផ្តល់​ការគាំទ្រ​នៅ​វិមាន​រដ្ឋ​សភា Capitol Hill។

លោករដ្ឋ​មន្រ្តី​ក្រសួងការ​បរទេស​ស.រ.អា John Kerry លោករដ្ឋ​មន្រ្តី​ក្រសួង​ថាមពល Ernest Moniz និង​លោករដ្ឋមន្រ្តី​ក្រសួង​រតនាគារ Jack Lew នឹង​បង្ហាញ​ខ្លួន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ខាង​មុខ​គណៈកម្មា​ធិការ​ទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធ​សភា។

មន្រ្តី​ជាន់​ខ្ពស់​ ដែល​ជាស្ថាបត្យករ​ដ៏សំ​ខាន់​នៃ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ ​បានធ្វើ​ការ​ជួបជា​លក្ខណៈ​ឯកជន​ជាមួយ​សមាជិក​សភា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​កាល​ពី​ថ្ងៃ​ពុធ។

ថ្លែងមុន​ពេល​ធ្វើ​សវនការ ​លោករដ្ឋ​មន្រ្តី​ការបរទេស Kerry ​បាន​មាន​ប្រសាសន៍​ថា ​លោក​ជឿ​ជាក់​ថា ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នឹង​ធ្វើ​ឲ្យ​ពិភពលោក​មាន​សុវត្ថិភាព​កាន់​តែ​ខ្លាំង​ឡើង។

លោករដ្ឋ​មន្រ្តី​ការ​បរទេស​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «យើង​ជឿ​ជាក់​ថា កិច្ចព្រមព្រៀង ដែល​យើង​មាន​ជាមួយ​ប្រទេស​មហា​អំណាច​ពិភពលោក ​ជា កិច្ចព្រមព្រៀង ​ដែល​នឹង​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែ‍រ»។

សភា​មាន​ពេលរហូត​ដល់​ពាក់​កណ្តាល​ខែ​កញ្ញា ​ដើម្បី​ផ្តល់​ការ​យល់​ព្រម ឬ ច្រានចោល​កិច្ច​ព្រម​ព្រៀង ដែល​នឹង​លុបចោល​ការ​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋ​កិច្ច​ ដើម្បី​ដោះដូរ​នឹង​ការ​កាត់​បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

លោក John Boehner ប្រធាន​សភា​តំណាងរាស្រ្ត​បាន​សន្យា​ថា ​ពួក​គណបក្ស​សាធារណរដ្ឋ​ដែល​ត្រួតត្រា​សភា​ទាំង​ពីរ​នឹង​ខិត​ខំបង្អាក់​កិច្ច​ព្រមព្រៀង​នោះ៕

XS
SM
MD
LG