ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​បង្កើន​វោហាសាសន៍​បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរអ៊ីរ៉ង់


A ball of fire rises from a building following a reported airstrike by Syrian government forces on a rebel-held area in the southern city of Daraa.
A ball of fire rises from a building following a reported airstrike by Syrian government forces on a rebel-held area in the southern city of Daraa.

ប្រទេស​កូរ៉េខាងជើង​កំពុង​តម្លើង​វោហោសាសន៍​ប្រឆាំង​នឹង​សម្ពាធ​ពី​អន្តរជាតិ​ដែល​កាន់​តែ​កើនឡើង​ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់។​

នៅ​សប្តាហ៍​នេះ​ កូរ៉េខាងជើង​បាន​កោះប្រជុំ​ឯកអគ្គរដ្ឋ​ទូត​របស់​ខ្លួន​ ដើម្បី​បញ្ជាក់​ថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ចាប់​អារម្មណ៍​នឹង​កិច្ច​ព្រម​ព្រៀង​ ដែល​មាន​លក្ខណៈ​ដូច​នឹង​ប្រទេស​អ៊ីរ៉ង់​ទេ ហើយ​មិន​ចរចា​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ។​

លោក​ Kim Hyun Joon ​បេសកជន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រចាំ​នៅ​ទីក្រុង​ម៉ូស្គូ​ បាន​បញ្ជាក់​ថា៖ «គេ​អាច​និយាយ​បាន​ថា​ បញ្ហា​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ ​និង​សំណុំ​រឿង​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គឺ មាន​លក្ខណៈ​ខុសគ្នា​ទាំងស្រុង‍»។ ​

លោក​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន​ Interfax ​របស់​រុស្ស៊ី ហើយ​ទើប​តែ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។​

លោក​បាន​បន្ថែមទៀត​ថា៖ «វា​ជា​ការ​ច្បាស់​លាស់​ណាស់​ថា​ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​គឺ​ជា​ រដ្ឋ​មួយ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​គ្រប់​ជ្រុងជ្រោយ‍​»។​

កាល​ពី​ថ្ងៃ​អង្គារ​ ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​បញ្ជាក់​ឡើង​វិញ​ពី​ជំហរ​របស់​ប្រទេស​លោក​គឺ​ដូច​លើក​មុនៗ​ទាក់​ទង​នឹង​បញ្ហា​នុយក្លេអ៊ែរនេះ។​

លោក​ Ji Jae Ryong ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «យើង​មិន​ចាប់​អារម្មណ៍​អ្វី​ទាំងអស់​នឹង​ការ​ចរចា​លើ​បញ្ហា​ផ្អាក​ ឬ​រំលាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​យើងដោយ​ឯកតោ​ភាគី​ទេ‍»។​

អ្នក​ជំនាញ​មើល​ឃើញ​ថា​ សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​មក​ពី​ទីក្រុង​ព្យុងយ៉ាង​គឺ​ជា​ការ​ព្យាយាម​វាយ​បក​មក​លើ​កិច្ច​ខិតខំប្រឹង​ប្រែង​អន្តរជាតិ​ដើម្បី​ដកយក​អាវុធ​នុយក្លេអ៊ែរចេញ​ពី​ប្រទេស​កុម្មុយនិស្ត​ ដោយ​ការ​ខិតខំ​តម្លើង​វោហាសាសន៍​ពង្រឹង​ឡើងវិញ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដូចនេះ។​

លោក​ David Straub អតីត​មន្ត្រី​ក្រសួងការបរទេស​ ដែល​ទទួល​បន្ទុក​កិច្ច​ការ​កូរ៉េខាងជើង​បាន​បញ្ជាក់​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​វីអូអេ​ថា៖ «បទ​សម្ភាស​ន៍របស់​កូរ៉េខាងជើង​ និង​សេចក្តី​ថ្លែង​ការណ៍​នានា​គឺ ​មាន​គោល​បំណង​សំខាន់​ដើម្បីគំរាម​ជាមុន​ប៉ុណ្ណោះ​។ ខ្ញុំ​ជឿ​ថា​មេដឹកនាំ​កូរ៉េខាងជើង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ដោយ​ឥឡូវ​នេះ​ប្រទេស​អ៊ីរ៉ង់​សម្រេច​បាន​កិច្ចព្រម​ព្រៀង​មួយ​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​នៅ​តែម្នាក់​ឯង​ជា​រដ្ឋ​មួយរឹងរូស​មិន​បាន​ការ​មួយ‍»។​

លោក​ Evans Revere ​អតីត​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ប្រទេស​កូរ៉េខាងជើង​កំពុង​ព្យាយាម​បញ្ជូន​សារ​ទៅ​សហគមន៍​អន្តរជាតិ​ថា​ «ពួកគេ​ចាត់​ទុក​ខ្លួន​ឯង​ថា​ ជា​រដ្ឋ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ពួកគេ​នឹង​មិន​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ‍»៕

XS
SM
MD
LG