ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​គ្រោង​នឹង​ឆ្មក់​លើ​ជន​អន្តោប្រវេសន៍​និង​បញ្ជូន​ត្រឡប់​ទៅ​អាមេរិក​កណ្តាល​វិញ


រូបឯកសារ៖ មនុស្ស​ប្រហែល​២៥០នាក់ បាន​ដង្ហែ​ក្បួន​មួយ​​ទៅ​កាន់​ការិយាល័យ​ពង្រឹង​វិធានការ​​​អន្តោប្រវេសន៍​និង​​គយ ដោយ​អាក់​អន់​ចិត្ត​នឹង​គោល​នយោបាយ​អន្តោ​ប្រវេសន៍​របស់​លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា។ ពួក​គេ​ទៅ​ទី​នោះក្នុង​គោល​បំណង​បញ្ឈប់​ការ​បញ្ជូន​ពួក​គេ​ចេញ​ពី​សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ មនុស្ស​ប្រហែល​២៥០នាក់ បាន​ដង្ហែ​ក្បួន​មួយ​​ទៅ​កាន់​ការិយាល័យ​ពង្រឹង​វិធានការ​​​អន្តោប្រវេសន៍​និង​​គយ ដោយ​អាក់​អន់​ចិត្ត​នឹង​គោល​នយោបាយ​អន្តោ​ប្រវេសន៍​របស់​លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា។ ពួក​គេ​ទៅ​ទី​នោះក្នុង​គោល​បំណង​បញ្ឈប់​ការ​បញ្ជូន​ពួក​គេ​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ពួក​មន្ត្រីផ្នែក​ពង្រឹង​វិធានការ​ខាង​អន្តោប្រវេសន៍​និង​ខាង​គយ​ដែល​ហៅ​កាត់​ថា​ ICE​ របស់​អាមេរិក​ គ្រោង​នឹង​ធ្វើ​ការ​ឆ្មក់​ក្នុង​ខែ​ឧសភា​ និង​ខែ​មិថុនា​ ដើម្បី​បញ្ជូន​ម្តាយ​និង​កូនៗ​មក​ពី​ប្រទេស​នានា​ក្នុង​ផ្នែក​កណ្តាល​នៃ​ទ្វីប​អាមេរិក​ដែល​បាន​មក​កាន់​ប្រទេស​អាមេរិក​ដោយខុស​ច្បាប់ ​និង​គ្មាន​ការ​ដោះ​បន្ទាល់​ខាង​ផ្លូវ​ច្បាប់​ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ។

ការ​ឆ្មក់​ដែល​មាន​រយៈពេល​មួយ​ខែ​នេះ ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ម្តាយ​និង​កូនៗ​រាប់​រយ​នាក់​ដែល​បាន​ត្រូវ​ប្រាប់​រួច​ស្រេច​ហើយ​ថា ​ពួក​គេត្រូវ​តែ​ចាក​ចេញ​ពី​ស.រ.អា.។

កិច្ច​ប្រតិបត្តិការ​នេះ​ក៏​មាន​ទាក់​ទិន​ដែរ​នឹង​ពួក​អនីតិជន​គ្មាន​ឯកសារ​ដែល​បាន​ចូល​មក​ក្នុង​ស.រ.អា.​ដោយ​គ្មាន​អាណាព្យាបាល​ហើយ​ដែល​មាន​អាយុ​១៨ឆ្នាំ​ហើយ​នោះ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​អ្នកស្រី​ Jennifer Elzea​ អ្នកនាំ​ពាក្យ​របស់​ ICE បាន​និយាយ​ថា៖ «ក្រសួង​សន្តិសុខ​មាតុភូមិ​ត្រូវ​តែ​ពង្រឹង​ច្បាប់​ដោយ​ទៀង​ទាត់​ដែល​ជាអាទិភាព​របស់​យើង»។

អ្នកស្រី​បានថ្លែង​បន្ថែមថា៖ «កិច្ច​ប្រតិបត្តិការ​បច្ចុប្បន្ន​នេះ​ជា​ការ​បន្ត​កិច្ច​ប្រតិបត្តិការ​ដែល​លោក​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ ​Jeh Johson បាន​ប្រកាស​កាល​ពី​ខែ​មករា​និង​ខែ​មីនា»។ មន្ត្រី​រូបនេះ​បាន​និយាយ​ថា​ ពួកជន​អន្តោប្រវេសន៍​ដែល​បាន​មក​ដល់​ប្រទេស​អាមេរិក​ដោយ​ខុស​ច្បាប់​នៅ​ក្រោយ​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ២០១៤​ ជា​គោល​ដៅ​អាទិភាព​សម្រាប់​ការ​បញ្ជូន​ចេញ​ពី​ស.រ.អា.។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា «នេះ​មាន​រួម​បញ្ចូល​ពួក​ជន​ពេញ​វ័យ​គ្មាន​គូ​ស្រករ​ និងមនុស្ស​ពេញ​វ័យ​ដែល​បាននាំ​យក​ពួក​កុមារ​មក​ជាមួយ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG