ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​អន្តោប្រវេសន៍​ត្រូវ​បាន​ផ្តោ​ត​ទៅ​លើ​នៅ​វេទិកា​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ មុន​ការ​ជជែក​ដេញ​ដោល​ដំបូង


បេក្ខភាព​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Marco Rubio ចួលរួម​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​វីដេអូ​នៅ​អំឡុង​ពេល​វេទិកា​ប្រធានាធិបតី​សម្រាប់​អ្នក​បោះឆ្នោត​ដំបូង​នៅ​ក្រុង​ Manchester រដ្ឋ​ New Hampshire នា​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៥។

បញ្ហា​អន្តោ​ប្រវេសន៍​ជា​ ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ដ៏​សំ​ខាន់​មួយ​នៅ​យប់​ថ្ងៃ​ច័ន្ទ​ នៅ​ពេល​ដែល​ពួក​គណបក្ស​សាធារណរដ្ឋ​សង្ឃឹមនឹង​ក្លាយ​ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បន្ទាប់ ​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា មុនពេល​ការ​ជជែក​ដេញ​ដោលផ្លូវការ​លើក​ទី​មួយ​របស់​គណបក្ស។

បេក្ខជន​ប្រកួត​ប្រជែង​១៤​នាក់​នៃ​បេក្ខជន​ប្រកួត​ប្រជែង​១៧​នាក់​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ New Hampshire ដើម្បី​ចូល​រួម​ពិធី​ផ្សាយ​បន្តផ្ទាល់​ ដែល​មាន​រយៈពេល​២ម៉ោង​តាម បណ្តាញ​ទូរទស្សន៍​ខ្សែកាប​ ដែល​បានបង្ហាញ​ពី​ដំណើរ​ការរបស់​សភា​ និង​បណ្តាញ​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​ក្នុង​រដ្ឋ​លើក​ដំបូង​ ដើម្បីបោះឆ្នោត​លើ​ដំណើរ​ការ​ជ្រើសតាំង​នៅ​ដើម​ឆ្នាំ​ក្រោយ។

​មហាសេដ្ឋីDonald Trump ដែល​ជា​អ្នកនាំ​មុខ​គេ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ជាតិ ​បាន​បដិ​សេធ​ពុំ​ចូល​រួម ​ក៏​ដូចជា​អតីត​អភិបាល​រដ្ឋ Arkansas ​លោក Mike Huckabee ផង​ដែរ។

​យោ​ង​តាម​ច្បាប់​របស់​គណបក្ស​គឺថា បេក្ខជន​ប្រកួត​ប្រជែង​ផ្សេង​ៗ​ទៀត ​បាន​ដាក់​វេន​គ្នានិយាយ​ក្នុង​កិច្ច​សម្ភាសន៍​ជាលក្ខណៈ​បុគ្គល​ក្នុង​ទម្រង់​ខុស​ៗ​គ្នា​ចេញ​ពីការ​ពិភាក្សា​ក្នុង​ទីក្រុង Clevelandរដ្ឋ Ohioនៅ​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​នឹង​អនុញ្ញាត​ឲ្យ​បេក្ខជនឆ្លើយ​ទៅ​បេក្ខ​ជន​ម្នាក់​ទៀត។ ពិធី​នេះ​នឹង​កំណត់បេក្ខជន​កំពូល​១០​នាក់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ។

​បេក្ខជន​ប្រកួត​ប្រជែង​ទាំង​នោះផ្តោត​លើការ​រិះគន់​របស់​គណបក្ស​ប្រ​ជាធិបតេយ្យ ​ជាពិសេសគឺ​ លោក​ស្រី Hillary Clinton បេក្ខជន​នាំ​មុខ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ខណៈ​ដែល​ពួកគេ​បាន​សម្តែង​នូវ​សេចក្តី​ត្រូវការ​ផ្តោត​លើ​ការ​ការ​ពារ​ព្រំ​ដែន​ថា ជា​សមាសភាព​នៃ​គោល​នយោបាយ​អន្តោ​ប្រវេសន៍៕

XS
SM
MD
LG