ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកបញ្ជា​ឲ្យ​បុគ្គលិក​មិន​ចាំបាច់​ចាក​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​នៅ​ពេល​មាន​ភាព​តាន​តឹង​​ជាមួយ​​អ៊ីរ៉ង់


រូប​ឯកសារ៖ កង​ក​​ម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ឈរ​​នៅ​ខាង​ក្រៅ​ទីក្រុង Altun Kupri ដែល​គ្រប់​គ្រង​ដោយ​ពួក​ឃើដ នៅ​ជាយ​ក្រុង Irbil។
រូប​ឯកសារ៖ កង​ក​​ម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ឈរ​​នៅ​ខាង​ក្រៅ​ទីក្រុង Altun Kupri ដែល​គ្រប់​គ្រង​ដោយ​ពួក​ឃើដ នៅ​ជាយ​ក្រុង Irbil។

សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ឲ្យ​បុគ្គលិក​មិន​ចាំ​បាច់​របស់​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ពុធ​នេះ ​ជា​ចំណាត់​ការ​មួយ​ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋ​បាល​របស់​ប្រធានា​ធិបតី​ ត្រាំ ​បាន​ព្រមាន​ពី​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​ប្រឆាំង​នឹង​កង​កម្លាំងអាមេរិកាំង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ដោយ​ប្រទេស​អ៊ីរ៉ង់​ ឬ​កង​កម្លាំង​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​បាដាក​បាន​ប្រាប់​ឲ្យ​ដឹងថា ​បទ​បញ្ជា​នេះ​ត្រូវ​អនុវត្ត​ទាំង​បុគ្គលិក​នៅ​ទីនោះ​និង​នៅ​ឯ​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ Irbil។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ច្រាន​ចោល​សេច​ក្តី​រាយការណ៍​ថា ​លោក​កំពុង​ពិចារណា​បញ្ជូន​កងទ័ព​ ១​សែន​២ម៉ឺន ​នាក់​ទៅ​ទប់​ទល់​អ៊ីរ៉ង់ ​ក៏ប៉ុន្តែ ​មិនបាន​ច្រាន​ចោល​ពី​ការ​ដាក់​ពង្រាយ​ទាហាន​កាន់​តែ​ច្រើន​ឡើង​នៅថ្ងៃ​អនាគត​ទេ។

លោកប្រធានា​ធិបតី ត្រាំ ​បាន​និយាយ​ពី​សេចក្តី​រាយការណ៍​របស់​កាសែត​ The New York Times​ ថា សេតវិមាន​កំពុង​ពិចារណា​ផែនការ​បញ្ជូន​កងទ័ព​ ១សែន​២ម៉ឺន​នាក់ ទៅ​កាន់​តំបន់​នោះ​ថា ​ជា​ព័ត៌មាន​ក្លែងក្លាយ។

ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-52​ ទៅ​កាន់​តំបន់​នោះ​រួច​ហើយ​ក្នុង​រយៈ​ពេល​បី​បួន​ថ្ងៃ​កន្លង​មក​នេះ ​ដោយ​មាន​កាំជ្រួច​មីស៊ីល​ Patriot ​ប្រើដោយ​ថ្ម​ពិល​និង​នាវា​ដែល​យន្តហោះ​អាច​ចុះ​ចត​បាន​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ។

តាម​សេចក្តី​រាយការណ៍​របស់​កាសែត ​The New York Times​ បាន​ឲ្យ​ដឹងថា ​កងទ័ព​១ សែន​២ម៉ឺន​ នាក់​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​ថា នឹង​មិន​ត្រូវ​ប្រើ​ប្រាស់​ដើម្បីទន្ទ្រានប្រទេស​អ៊ីរ៉ង់ ​ដែល​ពួក​អ្នក​រៀប​ចំ​ផែនការ​និយាយថា ​តម្រូវ​ឲ្យ​មាន​ចំនួន​ច្រើន​ជាង​នេះ៕

XS
SM
MD
LG