ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធមិត្ត​អឺរ៉ុប​ព្រមាន​​ពីការ​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីរ៉ង់


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo អញ្ជើញ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អឹរ៉ុប​ទាំង​៣ នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo អញ្ជើញ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អឹរ៉ុប​ទាំង​៣ នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។

ចក្រភព​អង់គ្លេស ប្រទេស​បារាំង និង​អាល្លឺម៉ង់ ​បាន​សម្តែង​នូវ​ការ​គាំទ្រ​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​ ដល់​សន្ធិសញ្ញា​អន្តរជាតិ​ដើម្បី​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​ខណៈ​ដែល​ព្រមានសហរដ្ឋ​អាមេរិក​ ពីការ​កើន​ឡើង​នូវការ​តានតឹង​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​ដោយ​ការ​បង្ហាញ​កម្លាំង​យោធា​របស់​ខ្លួន​ ហើយ​និង​ការ​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។

អ្នក​ការ​ទូត​កំពូលៗ​មក​ពី​ប្រទេស​៣ ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ​បាន​ជួប​គ្នាក្នុង​ទីក្រុង​ប្រ៊ុចសែល​ ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ​បន្ទាប់​ពី​លោក​បាន​លុប​ចោល​ផែនការ​ឈប់​សំចត​នៅ​ក្រុង​មូស្គូ​ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ជំនួប​មួយនៅ​កន្លែង​លំហែកាយ​ក្នុង​ប្រទេស​រុស្ស៊ី​ជា​មួយ​ប្រធានា​ធិបតី Vladimir Putin ​និង​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក Sergey Lavrov។

ក្រសួង​ការបរទេស​អាមេរិក​ប្រាប់​ឲ្យ​ដឹងថា ​លោករដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក Pompeo នឹង​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អំពី​សកម្មភាព​គំរាម​កំហែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។ ​

ប្រធានា​ធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ​បាន​ព្រមាន​កាល​ពី​សប្តាហ៍​មុន​ថា ​រដ្ឋាភិ​បាល​ក្រុង Tehran ​អាច​បន្តការ​សម្រិតសម្រាំង​សារធាតុ​អ៊ុយរ៉ានីញ៉ូម​កម្រិត​ខ្ពស់​ទៀត ​ប្រសិន​បើ​ពួកមហា​អំណាច​អឺរ៉ុប ​ចិន​ និង​ប្រទេស​រុស្ស៊ី ​មិន​បាន​ធ្វើ​ផែនការ​ដើម្បីធ្វើ​មិនឲ្យ​សម្រេចការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​ធនាគារ​ និង​ថាមពល​របស់​អ៊ីរ៉ង់​ទេ​នោះ។

សហរដ្ឋ​អាមេរិក​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥​ដើម្បី​ទប់​ស្កាត់​មហិច្ឆិតា​នុយក្លេអ៊ែរអ៊ីរ៉ង់ បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Abrahim Lincolm និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 ចំនួន​៤គ្រឿង​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​នៅ​ក្នុង​ការ​ឆ្លើយតបដល់​ការ​ព្រួយ​កង្វល់​ថា ​អ៊ីរ៉ង់ អាច​មាន​ផែនការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ទីដៅ​អាមេរិកាំង៕

XS
SM
MD
LG