ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Khamenei និយាយ​ថា​ ស.រ.អ​បង្កើត​«រឿង​មិន​ពិត​»​ពី​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់


លោក​Ayatollah Ali Khamenei មេដឹកនាំកំពូលនៃ​ប្រទេស​អ៊ីរ៉ង់ បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ស.រ.អ.ដោយ​លោក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ថា​បាន​បង្កើតរឿង​មិនពិត​​ពី​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់។
លោក​Ayatollah Ali Khamenei មេដឹកនាំកំពូលនៃ​ប្រទេស​អ៊ីរ៉ង់ បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ស.រ.អ.ដោយ​លោក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ថា​បាន​បង្កើតរឿង​មិនពិត​​ពី​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

កាល​ពី​ថ្ងៃ​អាទិត្យ​មេដឹកនាំកំពូលនៃ​ប្រទេស​អ៊ីរ៉ង់ បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ស.រ.អ.ដោយ​លោក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ថា​បាន​បង្កើតរឿង​មិនពិត​ ដែល​គេ​និយម​ជឿមួយ​អំពីការ​គម្រាម​កំហែងនៃ​អាវុធ​បរមាណូ​របស់ប្រទេស​អ៊ីស្លាម។​

Ayatollah Ali Khamenei ក៏​បាន​សុំ​ឲ្យមាន​ «ការ​ប្រុងប្រៀបកិច្ច​ការពារខ្លួន»សម្រាប់​កងយោធពល​នៃ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​ស.រ.អ.​ម្នាក់​បានព្រមាន​កាល​ពី​សប្តាហ៍មុន​អំពី​សកម្មភាព​យោធា​ប្រឆាំងនឹង​កន្លែងបរមាណូ​នៃប្រទេស​អ៊ីរ៉ង់។

កាល​ពី​ថ្ងៃ​សៅរ៍ លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif បានបដិសេធ​កំណត់​សម្គាល់​ដោយ​លោកឧត្តមសេនីយ៍​ Martin Dempsey។

ប្រធាន​នាយអគ្គសេនាធិការចម្រុះនៃកង​យោធពល​ស.រ.អ.ដែល​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃព្រហស្បតិ៍ថា​ «ជម្រើសយោធា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា​ប្រទេស​អ៊ីរ៉ង់ មិនអាច​ផលិត​អាវុធ​បរមាណូ​បាន នៅ​មាន​ដដែល»។

លោក​ Zarif បានបដិសេធសេចក្តី​ថ្លែងការណ៍​នេះ​របស់​លោកឧត្តមសេនីយ៍​Dempsey ថា​ ជា​ «ទម្លាប់​ចាស់​មួយ​ដែល​មិនងាយ​បំបាត់ចោល​បាន​ទេ»។

ក្រុម​អ្នកការទូត​នៃប្រទេស​ទាំង​ពីរកំពុងធ្វើការ​បន្ត​ពី​កិច្ចព្រមព្រៀង​ក្របខណ្ឌ​មួយ ដែល​បើក​ផ្លូវ​ឲ្យ​មាន​ការបន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការកម្រិត​លើ​ការអភិវឌ្ឍ​បរមាណូ​របស់​រដ្ឋាភិបាល​ក្រុង​Teheran៕

XS
SM
MD
LG