ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មន្ត្រី​យោធា​អាមេរិក​និង​​កូរ៉េ​ខាង​ជើង​ពិភាក្សា​គ្នា​អំពី​ការ​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ដែល​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ


ទាហាន​កូរ៉េ​ខាង​ត្បូង​និង​ទាហាន​សហរដ្ឋ​អាមេរិក​ សែង​មឈូស​ដែល​មាន​អដ្ឋិធាតុ​ទាហាន​អាមេរិក​និង​ទាហាន​កូរ៉េ​ខាង​ត្បូង​ ដែល​ត្រូវ​បាន​សម្លាប់​នៅ​កូរ៉េ​ខាង​ជើង ក្នុ​ងសម័យ​សង្គ្រាម​១៩៥០​-១៩៥៣ នៅ​​កន្លែង​តម្កល់​សព ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា ២០១៨។
ទាហាន​កូរ៉េ​ខាង​ត្បូង​និង​ទាហាន​សហរដ្ឋ​អាមេរិក​ សែង​មឈូស​ដែល​មាន​អដ្ឋិធាតុ​ទាហាន​អាមេរិក​និង​ទាហាន​កូរ៉េ​ខាង​ត្បូង​ ដែល​ត្រូវ​បាន​សម្លាប់​នៅ​កូរ៉េ​ខាង​ជើង ក្នុ​ងសម័យ​សង្គ្រាម​១៩៥០​-១៩៥៣ នៅ​​កន្លែង​តម្កល់​សព ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា ២០១៨។

មន្ត្រី​យោធា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​បញ្ជូន​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកាំង​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​កូរ៉េ​មក​កាន់​សហរដ្ឋ​អាមេរិក។

លោក Michael Minihan ដែល​ជា​ឧត្ដមសេនីយ៍​ទោ​កង​កម្លាំង​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ជា​នាយ​អគ្គសេនាធិការ​យោធា​អាមេរិក​នៃ​ទី​បញ្ជាការដ្ឋាន​យោធា​អង្គការ​សហ​ប្រជាជាតិ បាន​ជួប​ជាមួយ​នឹង​ឧត្ដមសេនីយ៍​កូរ៉េ​ខាង​ជើង​មួយ​រូប​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ឯ​ភូមិ Panmunjom នៅ​ក្នុង​តំបន់​គ្មាន​យោធា​នៃ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រភព​ព័ត៌មាន​កូរ៉េ។

ការ​ជួប​ប្រជុំ​លើក​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល ៩ ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​លើក​មុន។

ការ​បញ្ជូន​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកាំង​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ គឺ​ជា​ចំណុច​មួយ​ដែល​ត្រូវ​បាន​ពិភាក្សា​កាល​ពី​ខែ​មុន​នៅ​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

គេ​បាន​រាយការណ៍​ថា សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​មឈូស​ចំនួន ១០០​ ទៅ​កាន់​តំបន់​គ្មាន​យោធា​នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ដើម្បី​ដាក់​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG