ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កូរ៉េខាង​ជើង​ថា ​ការ​ពិភាក្សា​ជាមួយ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេ​រិក​«ជា​ការ​គួរ​ឲ្យ​សោក​ស្តាយ»


រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Mike Pompeo ជួប​ជាមួយ​លោក Kim Yong Chol មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​ ដើម្បី​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​៧ កក្កដា ២០១៨។

ក្រសួង​ការបរទេស​កូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ការពិភាក្សា​ជា​មួយ​លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក ​Mike Pompeo​ ជាការ​គួរ​ឲ្យ​សោក​ស្តាយហើយ​ក្រសួង​ការបរទេស​កូរ៉េខាង​ជើង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ពី​ការ​ប៉ុន​ប៉ង​បង្ខំ​កូរ៉េខាង​ជើង​ជា​ឯកតោ​ភាគី​ដើម្បី​ឲ្យ​បោះ​បង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

សេចក្តី​ថ្លែង​ការណ៍​ដោយ​អ្នក​នាំ​ពាក្យដែល​មិន​ប្រាប់​ឈ្មោះ​របស់​ក្រសួងការបរ​ទេស​កូរ៉េខាង​ជើង​បាន​ចេញ​ផ្សាយ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​បញ្ចប់​ការ​ពិភាក្សា​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​ជាមួយ ​Kim Yong Chol ​មន្រ្តីជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ហើយ​និង​មន្ត្រី​ដទៃ​ទៀត។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ពិភាក្សា​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង ពី​ព្រោះ​វាបាន​ផ្តួច​ផ្តើម​នូវ​ដំណាក់​ការ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​យើង​សម្រាប់​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ប្រកាន់​យក​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ KCNA របស់​កូរ៉េ​ខាង​ជើង​បាន​ពណ៌នា​ការ​ពិភាក្សា​នោះ​ថា​ ជា​ការ​រំខាន​យ៉ាង​ខ្លាំង ​ហើយបាន​ដក​ស្រង់​សម្តី​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​របស់​កូរ៉េ​ខាង​ជើងដែល​មិន​ប្រាប់​ឈ្មោះ​មក​ចុះ​ផ្សាយ​ថា​ «មធ្យោបាយ​ដ៏​រហ័ស​បំផុត​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​នូវ​ឧបទ្វីប​កូរ៉េ​គ្មាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ​តាម​រយៈ​វិធី​ធ្វើ​ឲ្យ​លែង​មាន​ជា​បណ្តើរៗ​និង​ទ្វេភាគី។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ Mike Pompeo ​បាន​សម្តែង​នូវ​ទស្សនៈ​វិជ្ជមាន​បន្ទាប់​ពី​ការ​ពិភាក្សា​នោះ ​ដោយ​និយាយ​ថា ​ភាគី​ទាំង​២​បាន​ធ្វើ​ការ​សន្ទនា​ប្រកប​ដោយ​ផ្លែផ្កា​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ហើយ​មាន​ការ​ជឿន​លឿន​ស្ទើ​រ​គ្រប់​បញ្ហា​សំ​ខាន់ៗ៕

XS
SM
MD
LG