ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិក​ស្នើ​ឲ្យ​កូរ៉េ​ខាង​ជើង​ធ្វើ​ដូច​វៀតណាម​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយ​អាមេរិក


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ដើរ​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ដើរ​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។

កាលពីថ្ងៃ​អាទិត្យ លោក Mike Pompeo ​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក ​បាន​ទទូចឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​ដូច​វៀតណាម​ក្នុងការ​បង្កើត​ទំនាក់ទំនង​ថ្មីជាមួយ​សហ​រដ្ឋ​អាមេរិក​គឺ​ដូចអ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ធ្វើអស់​រយៈពេល​ប្រាំ​ទសវត្សរ៍ ​ក្រោយពី​សង្គ្រាម​វៀតណាម​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់។ ​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានីវៀតណាម បន្ទាប់ពី​កិច្ច​ចរចា​រយៈ​ពេលពីរ​ថ្ងៃ​នៅ​ទីក្រុង​ព្យុងយ៉ាង ​ក្នុងគោល​បំណង​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នោះ​ បាន​និយាយ​ថា ​ទំនាក់ទំនង​ធម្មតា​របស់​អាមេរិក​ជាមួយ​វៀតណាម​ប្រហែល២៣​ឆ្នាំ​គឺ​ជា​ភស្តុតាង​បង្ហាញ​ប្រាប់​លោក Kim Jong Un មេដឹកនាំ​កូរ៉េខាង​ជើង​ថា ​សហ​រដ្ឋ​អាមេរិក​អាច​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយ​អតីត​សត្រូវ។​

លោក Pompeo បាន​មាន​ប្រសាសន៍​ថា ​«យើង​ដឹង​ថា​ វា​អាច​កើត​មាន​យ៉ាង​ពិតប្រាកដ​ ពីព្រោះ​យើង​មើល​ឃើញ​ពី​របៀប​ដែល​ប្រទេស​វៀតណាម​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវដ៏​អស្ចារ្យ​នេះ»។ ​

លោក​ Pompeo មិន​ចាត់ទុក​ការ​សំខាន់ ដែល​កូរ៉េខាង​ជើង​ចោទ​ប្រកាន់ថា ​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ «ការ​ទាមទារ​ដូច​ជនពាល»​ ដែល​តម្រូវ​ឲ្យ​កូរ៉េខាង​ជើង​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ថា កិច្ចពិភាក្សា​របស់​ពួក​ជារឿង​គួរ​ឱ្យ​សោកស្តាយ​នោះ។ លោក Pompeo បាន​និយាយ ​បើ​សំណើ​នេះ​មាន​ចរិត​ដូច​សំណើ​ជនពាល ​អ៊ីចឹង​ពិភពលោក​ទាំង​មូល​សុទ្ធតែ​ជនពាល។​ លោកបាន​កត់​សម្គាល់​ថា ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​ទាមទារជា​ច្រើនដង​ឲ្យ​កូរ៉េខាងជើង​លុបចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ហើយ​បញ្ចប់​កម្មវិធី​មីស៊ីល​ផ្លោង៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG