ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកនឹង​ដំណើរការ​​លក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់​ក្នុង​ភាព​​ជាក់​លាក់​ជាង​មុន


រូបឯកសារ៖ រថ​ក្រោះ M60A3 ចូលរួម​ក្នុង​សមយុទ្ធ​ប្រឆាំង​ការ​ឈ្លាន​ពាន នៅ​ក្រុង Taichung កោះ​តៃវ៉ាន់ កាល​ពី​ខែ​មេសា ២០១៩។

ការ​លក់​អា​វុធ​ដោយ​រដ្ឋាភិបាលស.រ.អា.​ឱ្យ​កោះ​តៃវ៉ាន់​ជា​ញឹកញយ​ចាប់​ផ្តើម​ជាមួយ​ការ​សុំ​ទិញ​ដោយ​ស្ងាត់​ស្ងៀម​ពី​កោះ​តៃវ៉ាន់​ដែល​ចង់​បាន​អាវុធថ្មីៗ​សម្រាប់​កិច្ច​ការពារ​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​ចិន​ដែល​ខ្លាំង​ជាង​ខ្លួន។ បន្ទាប់មកក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ជជែក​ដេញ​ដោល​គ្នា​ជា​ច្រើន​ខែអំពី ​ថា​តើ​គួរ​ផ្តល់​អនុសាសន៍​អំពី​ការ​លក់​អាវុធ​ទាំង​នេះ​ទៅ​កាន់​សភា​ឬ​ទេ។ ដំណើរ​ការ​នេះ​មិន​បាន​កំណត់​ពេល​វេលា​ជាក់​លាក់​ទេ​ដែល​នាំ​ឱ្យ​កោះ​តៃវ៉ាន់​រសាយ​ចិត្ត​ហើយ​ធ្វើ​ឱ្យ​ប្រទេស​ចិន​ខឹង​សម្បា​នឹង​ការ​លក់​អាវុធ​ទាំង​នេះ​ដែល​បាន​ទទូល​ការ​យល់​ព្រម​ពី​សភា​ស.រ.អា.។

នៅ​ពេល​នេះ​ ឧបការី​រដ្ឋមន្ត្រី​ការ​ពារប្រទេស​ស.រ.អា.​ម្នាក់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​មាន​សំណើ​មួយ​ដើម្បី​បញ្ចប់ភាព​វិលវល់​ដដែលៗ​នេះ​ដែល​មាន​ការ​ថប់​បារម្ភ​និង​កំហឹង​អំពី​ការ​លក់​អាវុធ​អាមេរិកាំង​ដែល​បាន​ធ្វើ​ឡើង​បួន​ទសវត្សរ៍​មក​ហើយ​នោះ។ អ្នកវិភាគ​ខ្លះ​និយាយ​ថា​ របៀប​លក់​អាវុធ​ថ្មី​នេះ​កំពុង​មាន​ដំណើរ​ការ​ហើយ។​

លោក ​Randall Schriver​ ឧបការី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​ភូមិភាគ​អាស៊ីប៉ាស៊ីហ្វិក​ បាន​និយាយ​ប្រាប់​ការ​ប្រជុំមួយ​នៅ​ឯ​អង្គការ​ស្រាវជ្រាវ ​Heritage Foundation​ ក្នុង​ខែ​មិថុនា​ថា​ រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ នឹង​«ចាត់​ទុក​កោះ​តៃ​វ៉ាន់​ជា​ដៃ​គូ​ខាង​ប្រព័ន្ធ​សន្តិសុខ​ធម្មតា​មួយ»។ ការណ៍​នេះ​មាន​ន័យ​ថា​ ការ​លក់​អាវុធ​អាមេរិកាំង​ឱ្យ​តៃវ៉ាន់​នឹង​មានភាព​ជាក់​លាក់​ជាង​មុន ដោយ​បំបាត់​ការ​ថប់​បារម្ភ​របស់​តៃ​វ៉ាន់​និង​ប្រទេស​ចិន។​

លោក ​Sean King ​ជា​អនុប្រធាន​នៃ​អង្គការពិគ្រោះ​យោបល់​ខាង​នយោបាយ Park Strategies នៅ​ឯ​បូរី​ New York លោក​បាន​និយាយ​ថា៖ «ការ​ធ្វើការ​លក់​អាវុធ​ស.រ.អា.​ឱ្យ​កោះ​តៃវ៉ាន់​មាន​ភាព​ច្បាស់​លាស់ជាង​មុន​មាន​ន័យ​ថា​ លក់​អាវុធ​ឱ្យ​តៃវ៉ាន់​នៅ​ពេល​អាជ្ញាធរ​កោះ​នេះ​ត្រូវ​ការ នៅ​ពេល​ណា​មាន​ការ​យល់​ព្រម​និង​មាន​ការ​ប្រុង​ប្រៀប​រួច​ហើយ ហើយ​មិន​មែន​ផ្អិប​អាវុធ​ទាំង​នេះ​ទុក​សិ​នហើយ​លក់​អាវុធ​ទាំង​អស់​តែ​ម្តង​នៅ​ពេល​ណា​មួយ​ដែល​ត្រូវ​គិត​ថា​មាន​ការ​អាក់​អន់​ចិត្ត​តិច​ជាង​មុន​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​ទេ»៕

XS
SM
MD
LG