ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​អាមេរិក​អនុម័ត​លើ​ការ​ដេញ​ថ្លៃ​របស់​តៃវ៉ាន់​ក្នុង​ការ​ទិញ​សព្វាវុធ​យោធា


លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

តៃវ៉ាន់​បាន​ស្នើ​ដល់​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​ការ​ទិញ​សព្វាវុធ​យោធា​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​២ពាន់​២រយ​លាន​ដុល្លារ។

កិច្ចព្រមព្រៀង​ទិញ​ដូរ​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​ការពារ​សន្ដិសុខ​ជាតិ​នៃ​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​នេះ គឺ​រួម​មាន​ទាំង​ការ​ទិញ​រថពាសដែក​ប្រភេទ 108 M1A2T Abrams កាំភ្លើង​ស្ពាយ​សម្រាប់​បាញ់​សព្វាវុធ​ធំៗ​ចំនួន​២៥០​គ្រឿង និង​កាំភ្លើង​ធំ​សម្រាប់​បាញ់​រថពាសដែក​ប្រមាណ​១៥០០​គ្រឿង​ផង​ដែរ។ ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា កញ្ចប់​ទិញដូរ​នេះ​នឹង​មិន​កែប្រែ​តុល្យភាព​យោធានៅ​ក្នុង​តំបន់​នោះ​ទេ។

កិច្ចព្រមព្រៀង​ទិញដូរ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ ដោយសារ​តែ​តៃវ៉ាន់​គឺ​ជា​គូ​ប្រជែង​របស់​ចិន។ តៃវ៉ាន់​បាន​បែកចេញ​ពី​ប្រទេស​ចិន​ក្រោយ​ពី​សង្គ្រាម​ស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩ នៅ​ពេល​ដែល​កងកម្លាំង​ជាតិ​និយម​របស់​លោក Chaing Kai-shek ត្រូវ​បាន​វាយ​បណ្ដេញ​ចេញ​ពី​ទឹកដី​ប្រទេស​ ចិន ដោយ​កងកម្លាំង​កុម្មុយនិស្ត​របស់​លោក ម៉ៅ សេទុង ហើយ​លោក​ក៏​បាន​ទៅ​ជ្រកកោន​នៅ​កោះ​តៃវ៉ាន់។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង ប៉េកាំង នៅ​តែ​ចាត់ទុក​កោះ​តៃវ៉ាន់​ដែល​មាន​មេដឹកនាំ​ខ្លួន​ឯង ថាជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន​ដដែល ហើយ​ចិន​ក៏​បាន​ប្ដេជ្ញា​កាន់កាប់​កោះតៃវ៉ាន់ ដោយ​អាច​ប្រើ​កងកម្លាំង​យោធា​ផង​ដែរ ​ប្រ​សិន​ជា​ចាំបាច់។

សហរដ្ឋអាមេរិក​បាន​ឈប់​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​លើ​ផ្នែក​ការទូត​កាល​ពី​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​នៅ​តែ​អាច​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​កោះ​នេះ​បាន​ ក្នុង​ករណី​សព្វាវុធ​ដែល​យក​ទៅ​ប្រើប្រាស់​គឺ​ដើម្បី​ការពារ​ប្រទេស។

កិច្ចព្រមព្រៀង​ទិញ​ដូរ​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​មាន​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង ប៉េកាំង ដោយ​សហរដ្ឋអាមេរិក​និង​ចិន​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG