ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្រើស​យោធា​ស.រ.អា​​នៅ​វេណេស៊ុយអេឡា​ប្រថុយ​នឹង​សង្គ្រាម​គ្មាន​ប្រជាប្រិយភាព​យូរ​អង្វែង


រូបឯកសារ៖ ប្រធានា​ធិបតី​វេណេស៊ុយអេឡា Nicolas Maduro ចូលរួម​ក្នុង​ពិធី​ហ្វឹក​ហាត់​យោធា​នៅ​ក្រុង Turiamo កាល​ពី​ថ្ងៃទី​៣ កុម្ភៈ ២០១៩។
រូបឯកសារ៖ ប្រធានា​ធិបតី​វេណេស៊ុយអេឡា Nicolas Maduro ចូលរួម​ក្នុង​ពិធី​ហ្វឹក​ហាត់​យោធា​នៅ​ក្រុង Turiamo កាល​ពី​ថ្ងៃទី​៣ កុម្ភៈ ២០១៩។

លទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​សហរដ្ឋ​អាមេរិក​ដើម្បី​បណ្ដេញ​ប្រធានាធិបតី​វេណេស៊ុយអេឡា​ ​លោក ​Nicolas Maduro ​ចេញ​ពី​អំណាច​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភអំពី​លទ្ធភាព​នៃ​ការ​បាត់​បង់​អាយុ​ជីវិត​និង​ផលវិបាក​ដែល​មិន​បាន​គ្រោង​ទុក​នានា ដែល​អាច​កើត​ចេញ​ពី​ការ​ប្ដេជ្ញា​បញ្ជូន​កង​កម្លាំង​អាមេរិក​ទៅ​ប្រយុទ្ធ​និង​ស្លាប់​ក្នុង​ជម្លោះ​បរទេស​មួយ​ទៀត។

​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់ ត្រាំ ​បាន​ទទួល​ស្គាល់​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​ គឺ​ជា​«‍ជម្រើស​មួយ»។ ​ប៉ុន្តែ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ស្ដីពី​ស្ថានភាព​សហព័ន្ធទៅ​កាន់​សភា​កាល​ពី​ថ្ងៃ​អង្គារ ​លោក​ប្រធានាធិបតី​ក៏​បានសង្កត់​បញ្ជាក់​អំពី​តម្រូវការ​កាត់​បន្ថយ​ការ​ចូល​ពាក់​ព័ន្ធ​ខាង​យោធា​សហរដ្ឋ​អាមេរិក​ដែល​ចំណាយ​ថវិកា​អស់​ច្រើន​នៅ​ជុំវិញ​ពិភព​លោក។

​លោក​មាន​ប្រសាសន៍​ថា៖ «‍ក្នុង​នាម​ជា​បេក្ខជន​ប្រធានាធិបតី ខ្ញុំ​បាន​សន្យា​ថា​នឹង​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ថ្មី​មួយ។ ជាតិសាសន៍​ដែល​អស្ចារ្យ​មិន​ដែល​ធ្វើ​សង្គ្រាម​ឥត​ឈប់​ឈរ​នោះ​ទេ»។

មន្ត្រី​សេត​វិមាន​បាន​បញ្ជាក់​ថា គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​គឺ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី៕

XS
SM
MD
LG