ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស្ប៉ាញ​ពន្យារ​ការទទួលស្គាល់​របស់អឺរ៉ុប​ចំពោះ​លោក Guaidó ជា​ប្រធានាធិបតី​ស្តីទី​វ៉េណេស៊ុយអេឡា


លោក Juan Guaidó ប្រធានាធិបតី​ស្តីទី​ប្រទេសវ៉េណេស៊ុយអេឡាថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ការ៉ាកាស​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Juan Guaidó ប្រធានាធិបតី​ស្តីទី​ប្រទេសវ៉េណេស៊ុយអេឡាថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ការ៉ាកាស​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ការទទួល​ស្គាល់​លោក Juan Guaidó ជា​ប្រធានាធិបតី​ស្តីទី​ប្រទេសវ៉េណេស៊ុយអេឡាដោយ​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​កាល​ពី​សប្តាហ៍មុន​ ប្រហែល​ជា​នឹង​ធ្វើ​ឲ្យលោក Nicolas Maduro កាន់​តែ​ឯកោ ​ប៉ុន្តែ​ភាពស្ទាក់ស្ទើរ​របស់​ពួកមេដឹកនាំ​ប្រទេស​មួយ​ចំនួន​នៅអឺរ៉ុប​ចំពោះ​ការគាំទ្រ​ដល់​ចំណាត់ការ​នេះ​ ប្រហែល​ជា​ទុក​ពេល​ឲ្យ​លោក Maduro​ អាច​ធ្វើ​ការប្រមូលផ្តុំកម្លាំង​ និង​ធ្វើ​ការបង្ក្រាប​ជា​ថ្មី​ប្រឆាំង​នឹង​ក្រុមជំទាស់​នៅក្នុង​ប្រទេស។ នេះ​បើយោ​ងតាម​អ្នកវិភាគ។

នៅពេល​ដែល​លោក Guaidó ប្រកាស​ខ្លួន​ឯង​ថា​ជា​ប្រធានាធិបតី​ស្តីទី​របស់​វ៉េណេស៊ុយអេឡា​កាល​ពី​ថ្ងៃទី២៣ ខែមករា​ កន្លង​ ដោយ​ភ្លាមៗ​នោះ​លោក​ទទួល​បានការ​ទទួល​ស្គាល់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​រដ្ឋាភិបាល​ប្រទេស១៤ នៅ​ទ្វីប​អាមេរិកឡាទីន​ដែល​បាន​ប្រកាស​ថ្កោល​ទោស​ទង្វើ​របស់​លោក Maduro ថា​ជា​ការឈាន​ទៅ​រក​របប​ផ្តាច់ការ។ នៅ​សប្តាហ៍​នេះ​លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​ថា​អន្តរាគមន៍​ពី​កងទ័ព​សហរដ្ឋអាមេរិក​នៅតែ​ជា​ជម្រើស​មួយ​ដដែល។

បណ្តា​ប្រទេសអឺរ៉ុបនានា​បាន​រង់ចាំ​រហូត​ដល់​ថ្ងៃទី៤ ខែកុម្ភៈ​ នៅពេល​ដែល​នាយក​រដ្ឋមន្រ្តី​ប្រទេសអេស្ប៉ាញ​លោក Pedro Sánchez ថ្លែង​សុន្ទរកថា​ដោយ​ប្រុងប្រយ័ត្ន​មួយ​ទទួល​ស្គាល់​លោក Guaidó ជា​ប្រធានាធិបតី​ស្តីទី​ ខណៈ​ទទូច​ឲ្យមា​ន​ការបោះ​ឆ្នោត​ក្នុង​រយៈពេល​ឆាប់ៗ​បើ​អាច​ទៅ​បា​ន ការពារ​សុវត្ថិភាព​ក្នុង​ប្រទេស​វ៉េណេស៊ុយ​អេឡា​និ​ងប្រឆាំង​នឹង​ការធ្វើ​អន្តរាគមន៍​ពី​ខាងក្រៅ​ និង​ស្នើ​ឲ្យភាគី​ទាំងអស់​បើកការ​ចរចា​ជាមួយ​លោក Maduro៕

XS
SM
MD
LG