ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ហុងកុង​ប្រកាស​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ខណៈ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ឆ្លង​រាលដាល​


រូប​ឯកសារ៖ ​បុគ្គលិក​​ម្នាក់​រៀប​ចំ​តំឡើង​កន្លែង​ធ្វើ​តេស្ត​កូវីដ១៩​ចល័ត​ នៅ​ទី​ក្រុង Manchester ប្រទេស​អង់គ្លេស​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២១។
រូប​ឯកសារ៖ ​បុគ្គលិក​​ម្នាក់​រៀប​ចំ​តំឡើង​កន្លែង​ធ្វើ​តេស្ត​កូវីដ១៩​ចល័ត​ នៅ​ទី​ក្រុង Manchester ប្រទេស​អង់គ្លេស​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២១។

សហរដ្ឋ​អាមេរិក​បាន​បង្កើន​បម្រាម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្រ្វិក​និង​អេមីរ៉ាតអារ៉ាប់រួម​កាល​ពី​ថ្ងៃ​ចន្ទ​ស្រប​ពេល​ដែល​ប្រទេស​ព័រទុយហ្គាល់​អេស្ប៉ាញ​ និង​ក្រុង​ហុងកុង​បាន​ប្រកាស​ការរឹត​បន្តឹង​ថ្មី​សម្រាប់​អ្នក​ដំណើរ​ពី​ចក្រភព​អង់គ្លេស​ខណៈ​ប្រទេស​ទាំង​នេះ​ជួប​ការ​លំបាក​ក្នុង​ការ​គ្រប់​គ្រង​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta)​ ដែល​ត្រូវ​បាន​រក​ឃើញ​ជាដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​

ទីក្រុង​ហុងកុង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ខ្លួន​នឹង​ហាម​ឃាត់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ទាំង​អស់​មក​ពី​ចក្រភព​អង់គ្លេស​ចាប់​ពីថ្ងៃ​ចន្ទខណៈ​ចក្រភព​អង់គ្លេស​មាន​កំណត់​ត្រា​ជិត​៩៥%​នៃជំងឺ​កូវីដ១៩​ជា​ប្រភេទ​វីរុស​ដែលតា​ (Delta)។​

ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ Johns Hopkins​ ឲ្យ​ដឹង​ថា​ចក្រភព​អង់គ្លេស​មាន​ការ​ឆ្លង​ថ្មី​ចំនួន​១៤.០០០​ករណី​កាល​ពី​មួយ​ថ្ងៃ​មុន។​ ថ្មីៗ​នេះ ​ប្រទេស​នេះ​បាន​បន្ធូរ​បន្ថយ​ការ​ហាម​ប្រាម​នៅ​ពេល​៤៨%​នៃ​ប្រជាជន​សរុប​បាន​ចាក់​វ៉ាក់សាំង​គ្រប់ដូស។​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​ជា​ច្រើន​នាក់​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង​បន្ទាប់​ពី​បាន​ចូល​កិច្ច​ប្រជុំ​កាល​ពី​សប្ដាហ៍​មុន​ជា​មួយ​លោក​ឧមត្តសេនីយ៍​ Nick Carter ​មេបញ្ជាការ​កងទ័ព​អង់គ្លេស​ដែល​មាន​ជំងឺ​កូវីដ១៩។​រដ្ឋមន្រ្តី​ការពារជាតិ​លោក​ Ben Wallace​ និង​ប្រមុខ​កងទ័ព​ជើងទឹក​កងទ័ព​រាជាណាចក្រ​អង់គ្លេស​និង​មេបញ្ជាការ​យុទ្ធសាស្ត្រ​ក៏​កំពុង​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង​ដែរ។​

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ប្រកាស​ថា​ខ្លួន​បាន​រឹត​បន្តឹង​បម្រាម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​លីបេរីយ៉ា ​ អ៊ូហ្គាន់ដា​ម៉ូសំប៊ិក ​និង​សំប៊ី​ដល់​កម្រិត​ទី​៤​គឺ​«ហាម​ធ្វើ​ដំណើរ»​ដោយ​សារ​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​ទាំង​នោះ​កើន​ឡើង៕

XS
SM
MD
LG