ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ពិភាក្សា​ពាណិជ្ជកម្ម​ប្រកប​ដោយ​ការ​ស្ថាបនា​ជាមួយ​ចិន


ក្រុម​មន្ត្រី​​សហរដ្ឋ​អាមេរិក​និង​ចិន ក្នុង​កិច្ច​ចរចា​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​២៩ មីនា ២០១៩។

រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​លោក ​Steven Mnuchin ​ដែល​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ចុះ​ផ្សាយ​សារ​នៅ​ក្នុង​ប្រព័ន្ធ​ Twitter​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក​បាន​ធ្វើ​ការ​ចរចា​ប្រកប​ដោយ​ការ​ស្ថាបនា​ជាមួយ​លោក​ លុយ ហេ ​ឧប​នាយក​រដ្ឋមន្រ្តី​ចិន។

សារ​តាម​ប្រព័ន្ធ​ Twitter ​របស់​លោក​មាន​ខ្លឹម​សារ​ថា៖ «តំណាង​ពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​និង​ខ្ញុំ​បាន​បញ្ចប់​ការ​ចរចា​ខាង​ពាណិជ្ជកម្ម​ប្រកប​ដោយ​ការ​ស្ថាបនានៅ​ក្នុង​ទីក្រុង​ប៉េកាំង។ ខ្ញុំ​រំពឹង​នឹង​ស្វាគមន៍​លោក​ លុយ ហេ ​ឧបនាយករដ្ឋ​មន្រ្តី​ចិនដើម្បី​បន្ត​ការ​ពិភាក្សា​ដ៏​មាន​សារៈ​សំខាន់​ទាំង​នោះ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ»។

កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​អាច​បញ្ចប់​ការ​យក​ពន្ធ​គយ​របស់​ប្រទេស​ទាំង​២​ដែល​ដាក់​ទៅ​វិញ​ទៅ​មក​ក្នុង​រយៈ​ពេល​៨​ខែ​ចុង​ក្រោយ​នេះ។​ សហរដ្ឋ​អាមេរិក​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ដែល​មាន​តម្លៃ​២៥០​ពាន់​លាន​ដុល្លារ​ខណៈ​ដែល​ចិន​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​តម្លៃ​ប្រហែល​១១០​ពាន់​លាន​ដុល្លារ។

សហរដ្ឋ​អាមេរិក​កំពុងទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ឧស្សាហ​កម្ម​របស់​ចិន ​រួម​មាន​ការ​បញ្ចប់​ការ​ធ្វើ​អន្តរាគមន៍​ក្នុង​ទ្រង់​ទ្រាយ​ធំ​របស់​រដ្ឋ​នៅ​ក្នុង​ទីផ្សារ ​ការ​ជួយ​ឧបត្ថម្ភ​ប្រាក់​របស់​រដ្ឋ​សម្រាប់​ឧស្សាហ​កម្ម​នានា​និ ង​ការ​ចោទ​ប្រ​កាន់​ពី​ការ​លួច​បច្ចេក​វិទ្យា​របស់​សហរដ្ឋ​អាមេរិក។

​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ​លោក​មាន​ទំនុក​ចិត្ត​ថា​ សហរដ្ឋ​អាមេរិកអាច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ចិន ​ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ទៀត​ថា៖ «ប្រសិន​បើ​មិន​មែន​ជាកិច្ច​ព្រម​ព្រៀង​ដ៏​អស្ចារ្យ៍​ទេ ​ខ្ញុំនឹង​មិន​ធ្វើ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG