ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្រាំ៖ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ត្រូវ​តែ​ជា«​កិច្ច​​ព្រម​ព្រៀង​ល្អ​បំផុត»


រូបឯកសារ៖ ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន Liu He (ស្ដាំ) ពិភាក្សា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក Robert Lighthizer នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ខែ​កុម្ភៈ ២០១៩។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​និយាយ​ថា ​លោក​នឹង​មិន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ចិន​ទេ ​ប្រសិនបើ​វា​មិន​មែន​ជា​ «កិច្ចព្រម​ព្រៀង​ល្អ​ទេ​នោះ»។

ប្រធានា​ធិបតី​ ត្រាំ ​បាន​ធ្វើ​អត្ថា​ធិប្បាយ​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​លោក​បាន​ចេញ​ពី​សេតវិមានធ្វើ​ដំណើរ​ទៅ​មើល​ការ​ខូច​ខាត​ដោយ​ព្យុះ​សង្ឃរា​ Tonado ​នៅ​ក្នុង​រដ្ឋ​អាឡាបាម៉ា​ ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។​ សហរដ្ឋ​អាមេរិក​និង​ចិន​មាន​ជម្លោះ​អំពី​ការ​យក​ពន្ធ​គយ​លើទំនិញ​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក។

សេតវិមាន​គ្រោងធ្វើ​ជំនួប​កំពូល​រវាង​ប្រធានា​ធិបតី​ត្រាំ​និង​មេដឹកនាំ​ចិន ​លោក​ស៊ី ​ជីងពីង ​នៅ​ក្នុង​រដ្ឋ ​Florida ​នៅ​ចុង​ឆ្នាំ​នេះ។

លោក​ប្រធានា​ធិបតី​ត្រាំ ​និយាយ​ថា៖ «ប្រសិន​បើ​វា​មិន​មែន​ជា​កិច្ចព្រម​ព្រៀង​ដ៏​អស្ចារ្យ​ទេ ​ខ្ញុំ​នឹង​មិន​ធ្វើ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ»។ បន្ទាប់​មក​លោក​ប្រធានា​ធិប​តី​និយាយ​ទៀត​ថា៖ «យើង​នឹង​ធ្វើ​កិច្ច​ការ​បាន​ល្អ ​ទោះបី​មានឬក៏​គ្មាន​កិច្ច​ព្រមព្រៀង​នោះ​ក៏​ដោយ»។

ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​បាន​ចាប់​ផ្តើម​ប៉ះ​ពាល់​ដល់​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​របស់​ចិន។

ការ​នាំ​ទំនិញ​ចេញនិង​ចូល​របស់​ចិន ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ខែ​កុម្ភៈ។ នេះ​តាមទិន្ន័យ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ក្រសួង​គយ​របស់​ចិន។

ផល​សល់​ខាង​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​សហរដ្ឋ​អាមេរិកបាន​ធ្លាក់មក​ត្រឹម​១៤,៧​ពាន់​លាន​ដុល្លារ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​មករា​ដែល​មាន​ចំនួន២៧,៣​ពាន់​លាន​ដុល្លារ។ ការ​នាំ​ចេញ​របស់​ចិន​កាល​ពី​ខែ​កុម្ភៈ​បាន​ធ្លាក់​ចុះ​ចំនួ​២០,៧​ភាគរយ​មក​ពី​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ ​ហើយ​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​ ៥,២​ ភាគរយ​មក​ពី​ដើម​ឆ្នាំ​ទៅ​ដែល​មាន​ចំនួន​ច្រើន​ជាង​ការ​រំពឹង​ទុក៕

XS
SM
MD
LG