ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមមន្រ្តីពាណិជ្ជកម្ម​អាមេរិក​ថា​ អាមេរិក​និង​ចិន​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ


រូបឯកសា៖ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Robert Lighthizer
រូបឯកសា៖ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Robert Lighthizer

លោក Lighthizer បាន​ថ្លែង​ថា «យើង​នឹង​មាន​កិច្ចព្រមព្រៀង​ពង្រឹង​ច្បាប់​មួយ​ បើ​មិន​ដូច្នេះ​ទេ​លោក​ប្រធានាធិបតី​នឹង​មិន​យល់​ព្រមទេ»។

តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Robert Lighthizer កាល​ពី​ថ្ងៃអង្គារ​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​និង​ប្រទេសចិន​កំពុង​ឈាន​ជិត​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ហើយ។

លោក Lighthizer បាន​ប្រាប់​គណៈកម្មាធិការ​ហរិញ្ញវត្ថុ​នៃ​ព្រឹទ្ធសភា​ថា៖ «ក្តី​សង្ឃឹម​របស់​យើង​គឺ​ថា​ យើង​កំពុង​ស្ថិត​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ដំណើរ​ការចរចា​ពាណិជ្ជកម្ម​ថ្មី​មួយ»។

ក៏​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ នៅ​មាន​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ចាំបាច់ត្រូវ​ដោះស្រាយ។

លោក​បាន​ថ្លែង​បន្ត​ថា៖ «នៅពេល​នេះ​យើង​មិនទាន់​អាច​ព្យាករណ៍​អំពី​ភាពជោគជ័យ​នេះ​បាន​ទេ ប៉ុន្តែ​យើង​កំពុង​ធ្វើការ​យ៉ាង​សស្រាក់សស្រ្តាំ»។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា​ សហរដ្ឋអាមេរិក​នឹង​ទទូច​ថា​ រាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នឹង​បញ្ជូល​បទបញ្ញត្តិ​ការពង្រឹង​ច្បាប់​ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​តំឡើង​ពន្ធគយ​ឡើងវិញ​ ប្រសិន​បើ​ចិន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​គ្នា។

លោក Lighthizer បាន​ថ្លែង​ថា៖ «យើង​នឹង​មាន​កិច្ចព្រមព្រៀង​ពង្រឹង​ច្បាប់​មួយ​ បើ​មិន​ដូច្នេះ​ទេ​លោក​ប្រធានាធិបតី​នឹង​មិន​យល់​ព្រមទេ»។ កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន លោក Trump បាន​និយាយ​ថា​ លោក​មាន​ជំនឿ​ថា​ សហរដ្ឋអាមេរិក​អាច​បង្កើត​កិច្ចព្រមព្រៀង​មួយ​ជាមួយ​នឹង​ចិន​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​ប្រសិន​បើ​វា​មិន​មាន​ជា​កិច្ចព្រមព្រៀង​ល្អ​ទេ​ នោះ​ខ្ញុំ​នឹង​មិន​យល់ព្រម​ជា​ដាច់​ខាត»។

កិច្ចព្រមព្រៀង​ថ្មី​នេះ​អាច​បញ្ចប់​ការ​តំឡើង​ពន្ធគយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ទំនិញ​នាំចេញ​របស់​ទាំងពីរ​នៅ​អំឡុងពេល១៨ខែ​មក​នេះ។ សហរដ្ឋអាមេរិក​បាន​តំឡើង​ពន្ធគយ​លើ​ទំនិញ​ចិន​តម្លៃ២៥០ពាន់ដុល្លារ ​ខណៈ​ចិន​បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​អាមេរិក​ដែល​មាន​តម្លៃ​ប្រមាណ១១០ពាន់លានដុល្លារ៕

XS
SM
MD
LG