ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​ជាន់​ខ្ពស់​ព្យាករណ៍​ថា ការ​បិទ​ទ្វា​សាលា​ដោយ​សារ​ជំងឺ​កូវីដ១៩ បាន​បាត់​បង់​ប្រាក់​៤,៥​ពាន់​លាន​ដុល្លារ​


រូបឯកសារ៖ ផ្នែក​ខាង​ក្រៅ​នៃ​សាកល​វិទ្យាល័យ Harvard មហាវិទ្យាល័យ​គីមី និង​ជីវៈ​គីមី។
រូបឯកសារ៖ ផ្នែក​ខាង​ក្រៅ​នៃ​សាកល​វិទ្យាល័យ Harvard មហាវិទ្យាល័យ​គីមី និង​ជីវៈ​គីមី។

ការស្ទង់​មតិ​របស់​មេដឹកនាំ​ក្នុង​ការ​សិក្សា​អប់​រំ​អន្តរ​ជាតិ ប្រាប់​ឲ្យ​ដឹ​ងថា ​សហរដ្ឋ អាមេរិក​ អាច​ខាត​បង់​ប្រាក់​៤,៥​ពាន់​លាន​ដុល្លារ និង​ការងារ​រាប់​ពាន់​ទៀត​ក្នុង​អំឡុង​នៃ​ការ​រាលដាល​ជំងឺ​កូវីដ១៩​នេះ។

លោកស្រី​ Esther D. Brimmer​ នាយក​ប្រតិបត្តិ​និង​ជា​អគ្គនាយក​សមាគម​អ្នក​សិក្សា​អន្តរជាតិ បាន​និយាយ​ថា៖ «ដោយការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ ​ការ​ពន្យារ​ពេល​ទិដ្ឋាការ និង​អស្ថិភាព​សេដ្ឋកិច្ច​ទូទាំង​ពិភព​លោក ​ជំងឺកូវីដ១៩​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​មិន​ឲ្យ​គួរ​ជឿ​ដល់​វិស័យ​អប់រំ​អន្តរជាតិ»។

សមាគម​អ្នក​សិក្សា​អន្តរជាតិ ប្រាប់​ឲ្យ​ដឹង​ថា ការ​សិក្សា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ អាច​បាត់​បង់​ប្រាក់​ជិត​១​ពាន់​លាន​ដុល្លារ​រហូត​មក​ទល់​ពេល​នេះ​ពីព្រោះ​តែ​លុប​ចោល​កម្មវិធី​សិក្សា​បរទេស។ កាសិក្សា​បាន​ប្រាប់​ឲ្យ​ដឹង​ថា សមាគម​អ្នក​សិក្សា​អន្តរជាតិ​ បាន​ចំណាយ​ប្រាក់​ប្រហែល​៦៣៨​លាន​ដុល្លារ​ក្នុង​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​និស្សិត​អន្តរជាតិ អ្នក​សិក្សា​ស្រាវជ្រាវ​ គណៈ​សាស្រ្តាចារ្យ​និង​បុគ្គលិក​ដែល​ស្ថិត​នៅ​បរិវេណ​សាកល​វិទ្យាល័យ នៅ​ពេល​ដែល​កម្មវិធី​សិក្សា​ប្តូរ​ទៅ​រៀន​តាម​ប្រព័ន្ធ​ Online​ វិញ។

តាម​សមាគម​អ្នក​សិក្សា​អន្តរជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​និស្សិត​អន្តរជាតិ បាន​រួម​វិភាគទាន​ប្រាក់​៤១​ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩។ ក្នុងឆ្នាំ​២០១៧​ ក្រសួងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​និស្សិត​អន្តរជាតិ បាន​រួម​វិភាគទាន​ប្រាក់​៤២​ពាន់​លាន​ ដុល្លារ​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។

វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ក្រុងញូវយ៉ក​បាន​ប្រាប់​ឲ្យ​ដឹង​ថា និសិ្សត​អន្តរជាតិ​ជាង​១​លាន​នាក់​ បាន​ចុះ​ឈ្មោះ​រៀន​នៅ​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ​ ដោយ​មាន​និស្សិត​ជាង​៣០​ភាគរយ​មក​ពី​ប្រទេស​ចិន​និង​ជិត​២០​ភាគរយ​មក​ពីប្រទេស​ឥណ្ឌា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG