ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​​អាមេរិក USS Theodore Roosevelt ដំណើរ​ការ​វិញ​ក្រោយ​ការ​ផ្ទុះ​កូវីដ១៩


នាវា​ដឹក​យន្តហោះ​ចម្បាំង​សហដ្ឋ​អាមេរិក USS Theodore Roosevelt ចាកចេញ​ពី​កំពង់ផែ Apra Harbor នៅ​បន្ទាយជើង​ទឹក Naval Base Guam កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
នាវា​ដឹក​យន្តហោះ​ចម្បាំង​សហដ្ឋ​អាមេរិក USS Theodore Roosevelt ចាកចេញ​ពី​កំពង់ផែ Apra Harbor នៅ​បន្ទាយជើង​ទឹក Naval Base Guam កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

នាវា​ដឹក​យន្តហោះ​ចម្បាំង​សហដ្ឋ​អាមេរិក USS Theodore Roosevelt កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ត្រឡប់ទៅ​ធ្វើ​នាវាចរណ៍ឡើង​វិញដោយ​បើក​ចូល​សមុទ្រ​ហ្វីលីពីន ក្រោយពី​នាវា​នេះ​បាន​ផ្អាករយៈ​ពេល២​ខែ​ ដោយ​សារ​មាន​ការ​ផ្ទុះ​រាតត្បាត​វីរុស​កូរ៉ូណា​លើ​នាវា​នេះ​ដែល​បាន​ឆ្លង​ដល់​នាវិក​ចំនួន​ជាង​១.១០០​នាក់។​

កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា នាវា​ចម្បាំង​អាមេរិក​នេះ​បាន​ចូល​ចត​នៅ​កោះ​ Guam ក្រោយ​ពី​មាន​ការផ្ទុះ​ឆ្លង​វីរុស​កូរ៉ូណា​ ហើយ​នាវិក​៥.០០០​នាក់​លើ​នាវា​ត្រូវ​គេ​ធ្វើ​តេស្ត​ភា្លម​នៅ​សប្តាហ៍​បន្ទាប់។ មាន​នាវិក​ម្នាក់​បាន​ស្លាប់ និង​នាវិក​៩​នាក់​ត្រូវ​បញ្ជូន​ទៅ​សម្រាក​នៅ​ពេទ្យ។

នាវា​ចម្បាំង USS Theodore Roosevelt ក៏​ចំណុច​នៃ​ការ​ស៊ើប​អង្កេត​មួយ​ដែល​កំពុង​បន្តទាក់ទង​នឹង​ការ​បណ្តេញចេញ​ដ៏​ចម្រូងចម្រាស់​នូវ​មេ​បញ្ជាការ​នាវា​នេះ​គឺ​លោក​ Brett Crozier ក្រោយ​ពី​លោក​បាន​រាយការណ៍​ពី​ការ​បារម្ភ​អំពី​ការ​ឆ្លង​កូវីដ​១៩​ទៅ​ថ្នាក់​លើ​របស់​លោក។

បច្ចុប្បន្ន​សហរដ្ឋ​អាមេរិក​មាន​នានា​ដឹក​យន្តហោះ​ចម្បាំង​៧​គ្រឿង​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ជុំវិញ​ពិភពលោក៕​

XS
SM
MD
LG