មន្ត្រីសហរដ្ឋអាមេរិកពីររូបបាននិយាយនៅថ្ងៃសុក្រថាយោធាសហរដ្ឋអាមេរិកបានចាកចេញពីមូលដ្ឋានអាកាស Bagram ដែលជាចំណុចសំខាន់នៃសង្គ្រាមបណ្តេញពួកតាលីបង់និងពួកអាល់កៃដាដែលវាយប្រហារភេរវកម្មថ្ងៃទី៩ ខែវិច្ឆិកា នៅអាមេរិក។
មន្ត្រីពីរនាក់នេះបន្តទៀតថាមូលដ្ឋានអាកាសនេះត្រូវបានប្រគល់ទៅឱ្យកម្លាំងសន្តិសុខនិងការពារជាតិអាហ្វហ្គានីស្ថាន។នេះបើតាមទីភ្នាក់ងារសារព័ត៌មានAPដែលស្រង់សម្តីមន្ត្រីអាមេរិកពីររូបដោយមិនបញ្ចេញឈ្មោះនៅថ្ងៃសុក្រ។
មន្ត្រីម្នាក់ក៏បាននិយាយផងដែរថាមេបញ្ជាការកំពូលរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានគឺឧត្តមសេនីយ៍ Austin S Miller នៅតែរក្សាសមត្ថភាពនិងអំណាចការពារកងកម្លាំងទាំងនេះ។
ការដកកងទ័ពនេះជាការបង្ហាញយ៉ាងច្បាស់ថាកងទ័ពអាមេរិកចុងក្រោយដែលមានចំនួនពី២.៥០០ទៅ៣.៥០០នាក់បានចាកចេញឬជិតចាកចេញពីអាហ្វហ្គានីស្ថានគឺច្រើនខែមុនការសន្យារបស់លោកប្រធានាធិបតី Joe Biden ដែលថាពួកគេនឹងចាកចេញអស់ត្រឹមថ្ងៃទី១១ខែកញ្ញា។
ទាហានអង្គការអូតង់ភាគច្រើនបានចាកចេញដោយស្ងាត់ស្ងៀមរួចទៅហើយនៅសប្តាហ៍នេះ។
សង្រ្គាមនៅអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សនៅខែមុនច្រើនជាងខែដទៃទៀតចាប់តាំងពីកងទ័ពសហរដ្ឋអាមេរិកនិងអូតង់បានចូលលុកលុយប្រទេសនេះកាលពីឆ្នាំ២០០១។អំពើហិង្សានៅសមរភូមិរវាងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមបះបោរតាលីបង់បាន កើនឡើងយ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី១ខែឧសភានៅពេលកងកម្លាំងអន្តរជាតិដឹកនាំដោយស.រ. អា.ចាប់ផ្តើមដកចេញតាមបញ្ជារបស់លោកប្រធានាធិបតីJoe Biden៕