ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស.រ.អា​រង​ការ​លប​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​លើក​ទីពីរ​ ​


រដ្ឋាភិបាល​ស.រ.អា​រង​ការ​លប​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​លើក​ទីពីរ​​ដែល​ចាត់​ទី​ដៅ​ទៅ​លើទីភ្នាក់ងារ​ស៊ើបការណ៍ និង​យោធា។
រដ្ឋាភិបាល​ស.រ.អា​រង​ការ​លប​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​លើក​ទីពីរ​​ដែល​ចាត់​ទី​ដៅ​ទៅ​លើទីភ្នាក់ងារ​ស៊ើបការណ៍ និង​យោធា។

ទីភ្នាក់ងារ​ធនធាន​មនុស្សរបស់​រដ្ឋាភិបាល​ស.រ.អា​ទំនង​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធកុំព្យូទ័រ​លើ​កទី​២។ ក្រុម​អ្នកលប​ចូល​ក្នុង​ប្រព័ន្ធកុំព្យូទ័រដែលជាប់​ទាក់​ទិន​ទៅ​នឹង​ប្រទេស​ចិន ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធកំព្យូទ័រ​ទាំង​ពី​រលើក​នេះ។ ​ការ​អះអាង​នេះ​បាន​ត្រូវ​ច្រាន​ចោល​ដោយ​ចិន​ថា ​គ្មាន​ការ​ទទួល​ខុសត្រូវ។

ការ​វាយ​ប្រហារ​ទី​២​ទៅ​លើ​ការិយាល័យចាត់​ចែង​បុគ្គលិក​ឬ OPM ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណែត​អាច​ចូល​ក្នុងព័ត៌មាន​សំខាន់​ៗ​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ដោយ​បុគ្គលិក​ស៊ើប​ការណ៍​សម្ងាត់​ និង​យោ​ធា​ដើម្បី​ពិនិត្យ​ឆែកឆេរ​ប្រវត្តិ​រូបបុគ្គលិក​សម្រាប់​ក្រសួង​ជា​ច្រើន ដែល​រួមមាន​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍កណ្តាល (CIA) ​និង​ទីភ្នាក់​ងារ​សន្តិសុខ​ជាតិ ​នេះ​បើ​ការ​បញ្ជាក់​របស់​មន្រ្តី​ស.រ.អាដែល​មិន​ប្រាប់​ឈ្មោះ។

ទិន្នន័យ​បុគ្គលិក ដែលត្រូវការ​ឲ្យ​បាន​ទទួល​ការ​ពិនិត្យ​ឆែកឆេរ​ប្រវត្តិរូប ​រួមមាន​ព័ត៌មាន​អំពី​ជំងឺ​វិកល​ចរិក ការ​ប្រើ​ថ្នាំ​ញៀន​ និង​សុរា ​ការ​ចាប់​ខ្លួន​ និង​ការ​ក្ស័យ​ធន។​ក្រុម​អ្នកដាក់​ពាក្យ​សុំ​ធ្វើ​ការងារ ក៏​ត្រូវ​ផ្តល់​ព័ត៌មានស្តីពី​ទំនាក់​ទំនង​ផ្សេងៗ។

នៅ​ក្នុង​ការ​វាយ​ប្រហារ​លើក​ដំបូង​ទៅ​លើ​ការិយាល័យចាត់​ចែង​បុគ្គលិក​ឬ OPM ​ដែល​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន ​ក្រុម​អ្នក​លប​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​បាន​ត្រូវ​គេ​រាយការណ៍​ថា ​បាន​ទទួល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​រាប់​លាន​នាក់។ ការិយាល័យចាត់​ចែង​បុគ្គលិក​ឬ OPM ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​អតីត​បុគ្គលិក​ និង​បុគ្គលិក​នៅ​ពេល​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាច​រង​ផល​ប៉ះពាល់​ដោយ​ការលួច​ចូល​ក្នុង​ប្រព័ន្ធកំព្យូទ័រ​នេះ។​

ទោះ​ជាយ៉ាង​ណាក៏​ដោយ សហជីព​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​លួ​ចចូល​ក្នុង​ប្រព័ន្ធកំព្យូ​ទ័រ​មាន​ព័ត៌មានរបស់​បុគ្គលិកសហព័ន្ធ​ទាំង​អស់។

ការ​វាយ​ប្រហារតាម​ប្រព័ន្ធកំព្យូទ័រលើកទី​២​នេះ ​បាន​ត្រូវគេរក​ឃើញ​ក្នុង​អំឡុង ពេល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​វាយ​ប្រហារ​ទៅ​លើ​បុគ្គ​លិក​សហព័ន្ធ​៕

XS
SM
MD
LG