ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

GDP របស់​អាមេរិក​កើន​ឡើង​​លើស​ការ​រំពឹង​ទុក​តិច​តួច


រូបឯកសារ៖ អ្នក​តំណាង​ក្រុម​ហ៊ុន​និយាយ​ជាមួយ​អ្នក​ស្វែង​រក​ការងារ​ធ្វើ​នៅ​ឯ​ពិព័រណ៍​ការងារ​មួយ​ក្នុង​ទីក្រុង​ Pittsburgh រដ្ឋា Pennsylvania កាល​ពី​ពេល​កន្លង​មក។
រូបឯកសារ៖ អ្នក​តំណាង​ក្រុម​ហ៊ុន​និយាយ​ជាមួយ​អ្នក​ស្វែង​រក​ការងារ​ធ្វើ​នៅ​ឯ​ពិព័រណ៍​ការងារ​មួយ​ក្នុង​ទីក្រុង​ Pittsburgh រដ្ឋា Pennsylvania កាល​ពី​ពេល​កន្លង​មក។

សេដ្ឋកិច្ច​ស.រ.អា.​បាន​វិវត្ត​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​ស្រងាក​ចិត្ត​នៅ​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ក៏​ប៉ុន្តែ​ទិន្នន័យ​ថ្មី​បង្ហាញ​ថា​ សា្ថនភាព​សេដ្ឋកិច្ច​មិន​អាក្រក់​ដូច​ការ​គិត​ពីពេល​ដំបូង​ទេ។

ក្រសួង​ពាណិជ្ជកម្ម​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា​ ផលិត​ផល​សរុប​ក្នុង​ស្រុក​ដែល​ហៅ​កាត់​ថា​ GDP ​បាន​លូ​តលាស់​តាម​អត្រា​ប្រចាំ​ឆ្នាំ​ចំនួន​៨​ភាគ​១០​នៃ​មួយ​ភាគ​រយ​ក្នុង​ត្រីមាស​ទី​មួយនៃ​ឆ្នាំ​នេះ។​ តួលេខមាន​ចំនួន​៣ភាគ​១០​នៃ​មួយ​ភាគ​រយ​នេះ​ ខ្ពស់​ជាង​តួលេខ​ដែល​ពួក​អ្នក​សេដ្ឋសាស្ត្រ​រដ្ឋាភិបាល​បានស្ទង់​ប្រមាណ​កាល​ពី​ដើម​ឆ្នាំនេះ​ ក៏​ប៉ុន្តែ​នៅ​តែ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ សេដ្ឋកិច្ច​នៅ​តែ​មាន​ដំណើរ​យឺត​យ៉ាវ។

ជា​អលជ្ជី​ ពួក​អ្នក​ជំនាញ​ការ​សើរើ​ការ​ស្ទង់​ប្រមាណ​ដំបូងៗ​របស់​ពួក​គេ ​នៅ​ពេល​ណា​មាន​ទិន្នន័យ​គ្រប់​គ្រាន់​ជាង​មុន។

អត្រា​ GDP ​ដែល​បាន​ត្រូវ​សើរើ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ ទីផ្សារ​ផ្ទះ​សំបែង​មាន​ភាព​ខ្លាំង​ក្លា​ជាង​មុន​ហើយ​ក៏​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​អ្នក​ជំនួញ​ក្នុង​ការ​ស្តុក​ទំនិញ​សម្រាប់​លក់​ផងដែរ។​

សេដ្ឋកិច្ច​ស.រ.អា.​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ដោយ​សារ​ប្រាក់​ដុល្លារ​មាន​តម្លៃ​ខ្លាំង​ដែល​មានន័យ​ថា ​ផលិត​ផល​អាមេរិកាំង​ថ្លៃ​ជាង​មុន​នៅ​ក្នុង​ផ្សារ​សាកល។ សេចក្តី​ត្រូវ​ការទំនិញ​អាមេរិកាំង​តិច​ជាងមុន​ក៏​នាំ​ឱ្យ​មានផល​មិន​ល្អ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​ដែរ ​ហើយ​ការណ៍​នេះ​នាំ​ឱ្យ​សេដ្ឋកិច្ច​ស.រ.អា.​មាន​ការ​លូត​លាស់​យឺត​ជាង​មុន។

ពួក​សេដ្ឋវិទូ​នឹង​ទទួល​ព័ត៌មាន​ច្រើន​ជាង​មុន​អំពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ថ្ងៃ​សុក្រ​ក្រោយ ​នៅ​ពេល​មាន​ការ​ផ្សព្វផ្សាយ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ក្នុង​ស.រ.អា.​សម្រាប់​ខែ​ឧសភា។ ​កាល​ពី​ខែ​មេសា​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​មាន​ចំនួន​៥​ភាគរយ៕

XS
SM
MD
LG