ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ជួយ​ក្នុង​ការកំណត់​ទីតាំង​ទូក​របស់​ជន​ចំណាកស្រុក​តាម​យន្តហោះ​សង្កេត​ការណ៍


រូបភាព​ឯកសារ៖ ជន​ចំណាក​ស្រុក​អង្គុយ​នៅ​លើ​ទូក​របស់​ពួក​គេ​ ខណៈ​រង់​ចាំ​ការជួយ​សង្គ្រោះ​ពី​អ្នក​នេសាទ​នៅ​ក្នុង​ខេត្ត​ Aceh ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​
រូបភាព​ឯកសារ៖ ជន​ចំណាក​ស្រុក​អង្គុយ​នៅ​លើ​ទូក​របស់​ពួក​គេ​ ខណៈ​រង់​ចាំ​ការជួយ​សង្គ្រោះ​ពី​អ្នក​នេសាទ​នៅ​ក្នុង​ខេត្ត​ Aceh ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​

សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ហោះហើរ​សង្កេត​ការណ៍​ ដើម្បី​ជួយ​កំណត់​ទីតាំង​របស់​ជន​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​ក្រុម​ជួញ​ដូរ​មនុស្ស​បោះបង់​ចោល​នៅ​អាស៊ីអាគ្នេយ៍។ ​

ស្ថានទូត​ស.រ.អា.ប្រចាំ​ទីក្រុង​បាងកក​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា យន្តហោះ​សង្កេត​មើល​ផ្ទៃ​សមុទ្រ​បាន​ចាប់ផ្តើម​ហោះហើរ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ភាគ​ខាង​លិច​នៃ​សមុទ្រ​ប្រទេស​ម៉ាឡេស៊ី។​

ស្ថានទូត​ស.រ.អា.​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ការហោះ​ហើរ​សង្កេត​ការណ៍​នេះ​ទេ ​ដោយ​គ្រាន់​តែ​និយាយ​ថា​ស្ថានទូត​នឹង​ធ្វើ​ការអត្ថាធិប្បាយ​ក្រោយ​ពី​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់​ជា​មុន​សិន។ ​

មាន​ជន​ចំណាក​ស្រុក​និង​ជនភៀស​ខ្លួន​ច្រើន​ពាន់​នាក់​ជាប់​នៅ​ក្នុង​ទូក​ដែល​ដឹក​មនុស្ស​លើស​ចំណុះ​នៅ​ក្នុង​សមុទ្រ​ Andaman និង​ឈូង​សមុទ្រ ​Bengal ​ក្រោយ​ពីប្រទេស​ថៃ​ធ្វើការ​បង្ក្រាប​ការជួញ​ដូរ​មនុស្ស។

រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មាន​ការស្ទាក់ស្ទើរក្នុង​ការជួយ​ជន​ចំណាក​ស្រុក​ទាំង​នោះ​ ដោយ​ចាត់​ទុក​ថា​ពួកគេ​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ ហើយ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ចត​ក្នុង​ទឹក​ដី​របស់​គេ​ទេ។​

កាល​ពី​សប្តាហ៍​មុន​ ប្រទេស​ឥណ្ឌូនេស៊ី​និង​ប្រទេស​ម៉ាឡេស៊ី​បាន​ព្រមព្រៀង​ឈប់​បដិសេធ​មិន​ឲ្យ​ជន​ចំណាក​ស្រុក​ចូល​ចត ​ហើយ​បាន​ផ្តល់​ជម្រក​បណ្តោះអាសន្ន​ដល់​ជន​ចំណាក​ស្រុក​៧០០០​នាក់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ។​

ភាគ​ច្រើន​នៃ​ជនភៀស​ខ្លួន​តាម​ទូក​គឺ​ជា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ (Rohingya) កាន់​សាសនា​អ៊ីស្លាម​ ដែល​រត់​គេច​ខ្លួនពី​ការធ្វើ​ទុក្ខ​បុក​ម្នេញនៅ​ប្រទេស​ភូមា​ និងជន​ជាតិ​បង់ក្លាដេសដែល​គេច​ចេញ​ពី​ភាពក្រីក្រ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន៕​

XS
SM
MD
LG