ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​​​ទ័ព​​​ជើង​​​ទឹក​​​មីយ៉ាន់ម៉ា​​​បាន​​​ជួយ​​សង្គ្រោះ​​​ជន​​ភៀស​​​ខ្លួន​​តាម​ទូក​


កង​​ទ័ព​​​ជើង​​​ទឹក​​​មីយ៉ាន់ម៉ា​​​បាន​​​ជួយ​​​សង្គ្រោះ​​​ជន​​ភៀស​​​ខ្លួន​​តាម​​ទូក​។
កង​​ទ័ព​​​ជើង​​​ទឹក​​​មីយ៉ាន់ម៉ា​​​បាន​​​ជួយ​​​សង្គ្រោះ​​​ជន​​ភៀស​​​ខ្លួន​​តាម​​ទូក​។

ប្រទេស​មីយ៉ាន់​ម៉ា​ និយាយ​ថា​ កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន​បាន​ ជួយ​សង្គ្រោះ​ជន​ទេសន្តរប្រវេសន៍​ ២០៨​ នាក់​ នៅ​លើ​នាវា​នេសាទ​ត្រី​ ២​ គ្រឿង​ នៅ​តាម​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​របស់​ខ្លួន។​

លោក​ Zaw Htay​ នាយក​ការិយាល័យ​លោក​ប្រធានាធិបតី​បាន​និយាយ​ថា​ ជន​ទេសន្តរប្រវេសន៍​ទាំង​នោះ​ជា​ជនជាតិ​បង់ក្លាដែស។​ មន្រ្តី​ភូមា​មិន​ទទួល​ស្គាល់​ជន​ភាគ​តិច​ Rohingya​ ដែល​កាន់​សាសនា​អ៊ីស្លាម​ទេ​ ហើយ​ចាត់​ទុក​ជន​ទាំង​នេះ​ថា ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស។​

គេ​បាន​រក​ឃើញ​នាវា​ទាំង​ពីរ​គ្រឿង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​តាម​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ​ Rakhine​ ជា​ទី​កន្លែង​ដែល​ពួក​ Rohingya​ បាន​គេច​រត់​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។​

មន្ត្រី​មីយ៉ាន់ម៉ា​និយាយ​ថា​ ជនជាតិ​បង់ក្លាដែស​បាន​ក្លែង​ខ្លួន​ជា​ពួក​ Rohingya​ ដើម្បី​ឲ្យ​បាន​ទទួល​ជំនួយ​ពី​អ.ស.ប។​

អាជ្ញាធរ​និយាយ​ថា​ កងទ័ព​ជើង​ទឹក​ភូមា​នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​ ធ្វើ​ការ​បញ្ជាក់​អត្តសញ្ញាណ​ ហើយ​បញ្ជូន​ជន​ទាំង​នោះ​ឲ្យ​ត្រឡប់​ទៅ​ទី​កន្លែង​ដើម​របស់​ពួក​គេ​វិញ៕

XS
SM
MD
LG