ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​រួម​គ្នា​ប្រឆាំង​នឹង​ការ​គំរាម​ឈ្លានពាន​របស់​រុស្ស៊ី


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និយាយ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​អឺរ៉ុប​អំពី​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយក្រែន នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ (The White House/Handout via REUTERS)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និយាយ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​អឺរ៉ុប​អំពី​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយក្រែន នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ (The White House/Handout via REUTERS)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ជួប​ប្រជុំ​តាម​អនឡាញ​កាលពី​រសៀល​ថ្ងៃ​ត្រង់​ថ្ងៃ​ចន្ទ​ជាមួយ​មេដឹកនាំ​អឺរ៉ុប​សំខាន់ៗ​អំពី​ការ​គំរាម​កំហែង​បន្ត​កើត​មាន​ឡើង​នៃការ ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ដែល​លោក​ថ្លឹងថ្លែង​ពី​ការ​បញ្ជូន​កង ទ័ព​សហរដ្ឋ​អាមេរិក​រាប់​ពាន់​នាក់​ទៅកាន់​តំបន់​បាល់ទិក​និង​អឺរ៉ុប​ខាង​កើត។

លោក​ប្រធានាធិបតី Biden បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​បន្ទាប់ពី​ជំនួប​តាម​អនឡាញ​ជា មួយ​មេដឹកនាំ​សម្ព័ន្ធមិត្ត​មកពី​អឺរ៉ុប សហភាព​អឺរ៉ុប​និង​អង្គការ​អូតង់​ថា «ខ្ញុំ​មាន​ជំនួប​ដ៏​ល្អ ដោយ​មាន​ការមូលមតិ​យ៉ាង​ល្អ​បំផុត​ជាមួយ​មេដឹកនាំ​អឺរ៉ុប»។

ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​គាំទ្រ​ជំនួប​របស់​លោក Biden ដោយ​បាន​បញ្ជាក់​ថា៖ «ពួក​មេដឹកនាំ​បាន​ព្រមព្រៀង​គ្នា​អំពី​សារៈសំខាន់​នៃ​សាមគ្គីភាព​របស់​អន្តរជាតិនៅ​ក្នុង​ការប្រឈម​ការកើន​ឡើង​នៃ​អរិភាព​របស់​រុស្ស៊ី»។

លោក Biden មិន​បាន​សម្រេច​ថាតើ​នឹង​បញ្ជូន​ឧបករណ៍​យោធា​និង​បុគ្គលិក​សហរដ្ឋ​អាមេរិក​ទៅកាន់​តែ​ជិត​ប្រទេស​រុស្ស៊ី​ដែរ​ឬទេ។ ក៏ប៉ុន្តែ អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី Jen Pasaki បាន​និយាយ​មុន​ជំនួប​ជាមួយ​ពួក​មន្ត្រី​អឺរ៉ុប​ថា សហរដ្ឋ​អាមេរិក​ជានិច្ចកាល​បាន​និយាយ​ថា យើង​គាំទ្រ​សម្ព័ន្ធមិត្ត​នៅ​ព្រំដែន​ផ្នែក​ខាង​កើត​ជាមួយ​រុស្ស៊ី។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ដាក់​បុគ្គលិក​យោធា​សហរដ្ឋ​អាមេរិក​ចំនួន៨ពាន់៥រយ​នាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ការប្រុង​ប្រយ័ត្ន​ដែល​ត្រូវ​ដាក់​ពង្រាយ​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​ជាទី​កន្លែង​ភាគច្រើនអាច​មាន​សកម្មភាព​ដែល​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​ឆ្លើយ​តប​របស់​អង្គការ​អូតង់ ប្រសិនបើ រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែននោះ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​របស់​អាមេរិក​ថា បានពង្រីក​ភាព​តានតឹង។

សេតវិមាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​ជំនួប​នោះ​ថា «ក្រុម​មេដឹកនាំ ក៏​បាន​ពិភាក្សា​ពី​ការខំ​ប្រឹង​ប្រែង​រួម​របស់​ខ្លួន​ដើម្បី​កំញើញ​ការឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន រួមទាំង​ការប្រុងប្រៀប​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ខ្លាំង​លើ​ប្រទេស​រុស្ស៊ីដូចជា​ការពង្រឹង​សន្តិសុខ​នៅ​ព្រំដែន​ផ្នែក​ខាង​កើត​របស់​អង្គការ​អូតង់​ជា​ដើម»។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី មាន​ជំនួប​ទុល​មុខ​គ្នា​ចំនួន៤ដង​ក្នុង​រយៈពេល២សប្តាហ៍​កន្លង​មក​នេះ​អំពី​ការព្រួយ​កង្វល់​របស់​ប្រទេស​លោក​ខាង​លិច​អំពី​ការគំរាម​កំហែង​នៃ​ការ ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ហើយ​នឹងការភ័យ​ខ្លាច​របស់​រុស្ស៊ី​អំពី​កិច្ចប្រតិបត្តិការ​របស់​អង្គការ​អូតង់​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត ហើយ​លោក​ប្រធានាធិបតី Biden ក៏​បាន​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដែរ៕

XS
SM
MD
LG