ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា.​ជួប​ជាមួយ​សមភាគី​ជប៉ុន​


លោក Jim Mattis (ឆ្វេង) និង​លោក Itsunori Onodera ចាប់​ដៃ​គ្នា​នៅ​សន្និសីទសារព(ត៌មាន​​រួម​មួយ​ក្រោយ​ពេល​ជំនួប​នៅ​ក្រសួង​ការពារ​ប្រទេស​ជប៉ុន ក្នុង​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា ២០១៨។
លោក Jim Mattis (ឆ្វេង) និង​លោក Itsunori Onodera ចាប់​ដៃ​គ្នា​នៅ​សន្និសីទសារព(ត៌មាន​​រួម​មួយ​ក្រោយ​ពេល​ជំនួប​នៅ​ក្រសួង​ការពារ​ប្រទេស​ជប៉ុន ក្នុង​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា ២០១៨។

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. ​Jim Mattis បាន​ជួប​ជាមួយ​សមភាគី​ជប៉ុន​របស់​លោក​នៅ​ក្នុង​ក្រុង​តូក្យូ​ដើម្បី​បន្ធូរ​បន្ថយ​កង្វល់​របស់​ប្រទេស​ជប៉ុន​អំពី​ការ​ប្តេជ្ញា​របស់​ប្រទេស​អាមេរិក​ដល់​តំបន់​នោះ​នៅ​ពេល​មាន​ការ​ចរចា​ជាមួយ​ប្រទេស​កូរ៉េខាង​ជើង​អំពី​ការ​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។​

លោក ​Mattis ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ពេល​លោក​ឈរ​ជិត​លោក​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ជប៉ុន​ Itsunori Onodera ថា «នៅ​ពេល​នេះ​យើង​កំពុង​ធ្វើការ​ចរចា​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ទេ​ជាមួយ​កូរ៉េ​ខាង​ជើង ​ក៏​ប៉ុន្តែ​នៅ​ក្នុង​ពេល​មាន​ថាមភាព​នេះ​ សម្ព័ន្ធភាព​យូរ​យា​មក​ហើយ​រវាង​ប្រទេស​ជប៉ុន​និង​ស.រ.អា.​មាន​ភាព​មាំទាំ។ នេះ​ជាការ​ធានា​រ៉ាប់រង​ជា​ថ្មី​រវាង​យើង​ទាំង​ពីរ​នាក់​ថា​យើង​ឈរ​ជាមួយ​គ្នា​ដោយ​ម៉ឺង​ម៉ាត់»។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​លោក​ Onodera ​បាន​និយាយ​ថា​ស.រ.អា.​បាន​យល់​ព្រម​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​ជប៉ុន​តទៅ​ទៀត។

កាល​ពី​ដើម​ខែ​នេះ​ លោក​ប្រធានាធិបតី​ស.រ.អា.​បាន​ប្រកាស​អំពី​ការ​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្រោយ​លោក​បាន​ធ្វើ​ជំនួប​កំពូល​មួយ​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន។​ ប្រទេស​កូរ៉េខាង​ជើង​បាន​អំពាវនាវ​យូរ​យា​មក​ហើយ​ឱ្យ​បញ្ឈប់​សមយុទ្ធទាំង​នេះ​ដោយ​មាន​ការ​ព្រួយ​បារម្ភ​ថា​ សមយុទ្ធ​ទាំង​នេះ​មាន​គោល​ដៅ​គ្រោង​ធ្វើការ​លុកលុយ​ ដែល​ស.រ.អា.​និង​កូរ៉េខាង​ត្បូង​បាន​បដិសេធ​ហើយ។

លោក​ Onodera បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សមយុទ្ធ​យោធា​«មាន​សារៈ​សំខាន់​សម្រាប់​ស្ថិរភាព​តំបន់»៕

XS
SM
MD
LG