ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា៖ បរាជ័យ​ជា​អចិន្ត្រៃយ៍​ត្រូវ​តែ​កើត​មាន​លើ​ពួក​រដ្ឋអ៊ីស្លាម


طرح های نوشین در هفته مد دی سی
طرح های نوشین در هفته مد دی سی

លោក​ Ashton Carter ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ថ្មី​បាន​ធ្វើការ​ចរចា​នៅ​ក្នុង​ប្រទេស​កូវ៉ែត (Kuwait) ​ជាមួយក្រុម​មេបញ្ជាការ​ស.រ.អា.​ជាន់ខ្ពស់​និង​ក្រុម​អ្នក​ការទូត​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ស.រ.អា.​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​អ៊ីស្លាម។

លោក​ Carter ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​(Afghanistan) ទៅ​កាន់​ក្រុងកូវ៉ែត ​ដើម្បី​ធ្វើជា​អធិបតី​នៃ​ការ​ប្រជុំ​នៅ​ក្នុង​មូលដ្ឋាន​ Camp Arifjan​ នៃ​កងទ័ព​ជើងគោក​ស.រ.អា.។ ក្រៅ​ពី​ក្រុម​នាយ​ទាហាន​ ក៏​មាន​ក្រុម​ឯកអគ្គរដ្ឋទូត​ស.រ.អា.​មក​ពី​ប្រទេស​ហ្សកដានី ​(Jordan) និង​ប្រទេស​ឯទៀតៗ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ាក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ចរចា​នេះ​ដែរ។

ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ថា ​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិកាំង​បាន​អរគុណ​ដោយ​ផ្ទាល់​ដល់​ព្រះ​ចៅ​ Emir នៃ​ប្រទេស​កូវ៉ែត​ អគ្គមេបញ្ជាការ​នៃ​កង​ទ័ព ​Sabah al-Ahmad Al-Jaber Al-Sabah ​និង​រដ្ឋមន្ត្រីការ​ពារ​ប្រទេស​គុយវ៉ែត​ Khalid al-Jarrah al-Sabah​ ចំពោះ​ការ​ធ្វើ​វិភាគទាន​របស់​ប្រទេស​នេះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ភេរវកម្ម។

ប្រទេស​កូវ៉ែត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​កង​កម្លាំង​យោធា​របស់​ស.រ.អា.​និង​ក្រុម​ចម្រុះ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើការ​វាយ​ឆ្មក់​តាម​អាកាស​ប្រចាំ​ថ្ងៃ​លើ​ទី​ដៅ​នៃ​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និងប្រទេស​ស៊ីរី៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG