ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្ស៊កដានី​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​៥៦​លើក​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នា​ពេល​ថ្មីៗ​នេះ​


 រូបភាព​បង្ហាញ​ពី​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យោធា​ហ្ស៊កដានី​មក​លើ​គោលដៅ​មួយ​នៅ​ប្រទេស​ស៊ីរី​។ប្រទេស​ហ្ស៊កដានី​បាននិយាយ​ថា​ខ្លួន​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស៥៦លើក​ប្រឆាំង​នឹង​ទីដៅ​ក្រុម​រដ្ឋ​ឥស្លាម។
រូបភាព​បង្ហាញ​ពី​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យោធា​ហ្ស៊កដានី​មក​លើ​គោលដៅ​មួយ​នៅ​ប្រទេស​ស៊ីរី​។ប្រទេស​ហ្ស៊កដានី​បាននិយាយ​ថា​ខ្លួន​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស៥៦លើក​ប្រឆាំង​នឹង​ទីដៅ​ក្រុម​រដ្ឋ​ឥស្លាម។

កាល​ពី​ថ្ងៃ​អាទិត្យ​ ប្រទេស​ហ្ស៊កដានី​បាននិយាយ​ថា​ខ្លួន​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស៥៦លើក​ប្រឆាំង​នឹង​ទីដៅ​ក្រុម​រដ្ឋ​ឥស្លាម​ ចាប់តាំង​ពី​ក្រុម​បះបោរ​បានផ្សាយ​វីដេអូ​មួយ​កាល​ពី​សប្តាហ៍​មុន​ដែលបង្ហាញ​ថា​ ពួក​គេបាន​ដុត​អ្នក​បើកយន្តហោះប្រតិកម្ម​ម្នាក់​របស់​រដ្ឋាភិបាល​ក្រុង Amman រហូត​ដល់​ស្លាប់។​

លោកឧត្តមសេនីយ៍​ Mansour al-Jabour បាន​និយាយ​ថាកងទ័ព​អាកាស​ប្រទេសហ្ស៊កដានី​ បាន «សម្រេចអ្វី​ដែល​យើង​ស្វែងរក​គឺការ​សងសឹក» ដល់​ការ​សម្លាប់​អ្នកបើកយន្តហោះ​គឺ​លោក Muath al-Kaseasbeh។​លោក Jabour បានថ្លែង​ថា​ កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​នៃ​ប្រទេស​ហ្ស៊កដានី​បាន​វាយ​ប្រហារ​លើ​ជំរុំ​ហ្វឹកហ្វឺន​ បន្ទាយ​និង​ឃ្លាំង​គ្រាប់​រំសេវ​ ក៏​ដូចជា​កន្លែង​ផ្ទុក​ប្រេង​របស់​ក្រុម​រដ្ឋ​ឥស្លាម​។​

លោក Jabour បាន​មាន​ប្រសាសន៍​ថា ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ ជាង​៧ពាន់​នាក់​បាន​ត្រូវ​សម្លាប់ចាប់តាំង​ពី​ពេល​ដែល​ប្រទេស​ហ្ស៊កដានី​ បាន​ចូល​រូម​ក្នុង​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​ស.រ.អា​ កាល​ពី​ខែកញ្ញា​មុន​ដែល​បាន​យក​ក្រុមបះបោរ​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់​និង​ប្រទេសស៊ីរី​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ។​ក្រុម​រដ្ឋ​ឥស្លាម​ បានវាយ​យក​បាន​ដែនដី​មួយ​ចំនួន​ធំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និងស៊ីរី។​

លោក Jabour បា​ន​និយាយ​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្នុង​ក្រុង Amman ថា «យើង​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ រហូត​ដល់​យើង​បាន​សម្រេច​គោលដៅ​នៃ​សង្គ្រាម​នេះគឺកម្ទេចក្រុ​មរដ្ឋឥស្លាមទាំង​ស្រុង»។

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា John Kerry បានមាន​ប្រសាសន៍​ថា​ គេ​ត្រូវ​តែប្រឆាំង​នឹង​ភេរវកម្ម «ជា​មួយមធ្យោបាយ​ទាំង​អស់​របស់​យើង»។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​ក្នុង​ក្រុង​ Munich ប្រទេសអាល្លឺម៉ង់​ លោក​ Kerry បាន​បន្ត​ថា​ពិភព​លោក​កំពុង​ឃើញ​ទម្រង់មួយនៃ «អនាធិបតេយ្យបទ​ឧក្រិដ្ឋ»។នៅ​ក្នុង​ការ​និយាយ​យោង​ដល់​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ អ្នកការទូតកំពូល​របស់​ស.រ.អារូប​នេះ​បាន​មាន​ប្រសាសន៍​ថា ​គ្មាន​ហេតុផល​បញ្ជាក់​ថា​ការ​កើន​ទ្បើង​នៃភាព​ជ្រុល​និយម​ប្រកប​ដោយហិង្សា​ជា​ការ​ត្រឹមត្រូវ​ទេ៕

XS
SM
MD
LG