ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រកាស​ថា រុស្ស៊ី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម


រដ្ឋមន្ត្រី​ការបរទេស​ឋ​អាមេរិក លោក Antony Blinken ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ចូលរួម​ទស្សនា​ការ​តាំង​ពិព័រណ៍​អំពី​«មាគ៌ា​របស់​មីយ៉ាន់ម៉ា​ទៅ​កាន់​របប​ប្រល័យ​ពូជសាសន៍» នៅ​សារមន្ទីរ​ the United States Holocaust Memorial Museum ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។(AP)

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ថា រដ្ឋបាល​ប្រធានាធិបតី​លោក Joe Biden បាន​សម្រេច​ធ្វើ​ការ​កំណត់​ជា​ផ្លូវការ​មួយ​ថា ទាហាន​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​ Blinken បាន​អះអាង​ថា ការ​វិនិច្ឆ័យ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ «កិច្ចការ​ត្រួតពិនិត្យ​ដ៏​ប្រុងប្រយ័ត្ន» មួយ​ពី​ប្រភព​ស៊ើបការណ៍​សម្ងាត់​និង​ប្រភព​សាធារណៈ ចាប់​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​លើ​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​មក។

មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​របស់​អាមេរិក​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា សហរដ្ឋ​អាមេរិក​អាច​ចែក​រំលែក​ព័ត៌មាន​ទាំង​នេះ​ជាមួយ​សម្ព័ន្ធមិត្ត ប្រទេស​ជា​ដៃគូ និង​ស្ថាប័ន​អន្តរជាតិ​នានា ដែល​បំពេញ​កិច្ចការ​ងារ​ស៊ើប​អង្កេត​លើ​ការ​ចោទប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

លោក Blinken បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ដែល​ត្រូវបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ជាមួយ​លោក​ប្រធានាធិបតី Biden ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​បន្ទាន់​មួយ​ជាមួយ​នឹង​បណ្ដា​មេដឹកនា​នៃ​អង្គការ​អូតង់៕

XS
SM
MD
LG