ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​កាត់​បន្ថយ​ទ័ព​នៅ​អាហ្វហ្គានីស្ថាន​មក​ត្រឹម​៤.៥០០​នាក់


រូប​ឯកសារ៖ ទាហាន​​អាមេរិក​ដើរ​ល្បាត​នៅ​មូលដ្ឋាន​ទ័ព​អាហ្វហ្គានីស្ថាន​មួយ​កន្លែង​នៅ​ខេត្ត Logar កាល​ពី​ឆ្នាំ​២០១៨។
រូប​ឯកសារ៖ ទាហាន​​អាមេរិក​ដើរ​ល្បាត​នៅ​មូលដ្ឋាន​ទ័ព​អាហ្វហ្គានីស្ថាន​មួយ​កន្លែង​នៅ​ខេត្ត Logar កាល​ពី​ឆ្នាំ​២០១៨។

មេបញ្ជាការ​នៃ​ទី​បញ្ជាការ​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា កងទ័ព​អាមេរិកនឹង​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម ៣.០០០ នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្នុង​ខែ​នេះ និង​មក​ត្រឹម​ ៤.៥០០​នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​មិន​ហួស​ពីខែ​វិច្ឆិកា​ខាង​មុខ។

លោក​ឧត្តមសេនីយ៍ Kenneth “Frank” McKenzie បាន​ប្រាប់​VOA និង​ស្ថាប័ន​សារព័ត៌មាន​ពីរ​ផ្សេង​ទៀត​នៅ​ក្នុង​បទ​សម្ភាសន៍​មួយថា៖ «យើង​កំពុង​កាត់​បន្ថយ​[ទ័ព​នៅ​អាហ្វហ្គានីស្ថាន] មក​ត្រឹម ៤.៥០០​នាក់ នៅ​ចុង​ខែតុលា ឬ​ដើមខែ​វិច្ឆិកា»។

លោក McKenzie បន្ថែម​ថា៖ «ទោះបី​ជា​ចំនួន​ទ័ព​នៅ​ត្រឹម ៤.៥០០​នាក់ ក៏​យើង​នៅ​តែ​អាច​សម្រេច​កិច្ច​ការ​សំខាន់​បាន ហើយយើង​ក៏​បាន​បង្ហាញ​ពី​សុឆន្ទៈ​របស់​យើងថា យើង​មិន​ចង់ក្លាយ​ជា​កម្លាំង​កាន់​កាប់​ប្រទេស​នេះ ប៉ុន្តែ​យើង​មាន​ពិត​ជា​មាន​ចំណាប់​អារម្មណ៍​យុទ្ធសាស្ត្រ និង​ចំណាប់​អារម្មណ៍​សំខាន់​ដែល​យើងត្រូវធ្វើ​ឲ្យ​ប្រាកដ​ថា​អង្គភាព​ភេរវកម្ម​ដូច​ជា ក្រុម al-Qaida និង ISIS មិន​អាច​ស្ថិត​នៅ​អាហ្វហ្គានីស្ថាន ដើម្បី​វាយ​ប្រហារ​អាមេរិក​ឡើយ»។

កាល​ពី​ខែកក្កដា លោក​មេបញ្ជាការ​នៃ​ទី​បញ្ជាការ​កណ្តាល​សហរដ្ឋអាមេរិក​បាន​ប្រាប់ VOA ថា កិច្ច​ពិភាក្សា​អន្តរ​អាហ្វហ្គានីស្ថានត្រូវ​តែ​ចាប់​ផ្ដើម ហើយ​សហរដ្ឋ​អាមេរិកត្រូវ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រុម Taliban នឹង​មិន​ផ្ដល់​ទី​ជម្រក​ដល់​ក្រុមភេរវកម្ម​រដ្ឋ​ឥស្លាម និង​ក្រុម​ al-Qaida ឡើយ​មុន​ពេល​ដែល​អាមេរិក​អាច​ដក​ទ័ពបន្ថែម​ទៀត​ពី​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG