ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​ស្ថាន​កុង​ស៊ុល​ចិន​នៅ​សហរដ្ឋ​អាមេរិក នាំ​ឲ្យ​មាន​ការ​សង​សឹង​ពី​ចិន​វិញ


ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ Chengdu ខេត្ត Sichuan ប្រទេស​ចិន មុន​ពេល​ចិន​បាន​បញ្ជា​ឲ្យ​បិទនៅ​ថ្ងៃ​ទី​២៤ កក្កដា ២០២០។
ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ Chengdu ខេត្ត Sichuan ប្រទេស​ចិន មុន​ពេល​ចិន​បាន​បញ្ជា​ឲ្យ​បិទនៅ​ថ្ងៃ​ទី​២៤ កក្កដា ២០២០។

ប្រទេស​ចិន​បាន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុង​ស៊ុល​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង ​Chengdu ក្នុង​ការ​សង​សឹក​ចំពោះ​សេចក្តី​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន នៅ​ទីក្រុង Houston រដ្ឋ Texas មិន​ឲ្យ​ហួស​ពី​ថ្ងៃ​សុក្រ​នេះ។

​បណ្តាញ​ផ្សាយ​ព័ត៌​មាន​ចិន ​និង ការ​ស្ទង់​មតិ ​Twitter មួយ​ថែម​ទាំង​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង «ចាត់​វិធានការ​ថែម​ទៀត ដោយ​បិទ​ស្ថាន​កុង​ស៊ុល​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ហុង​កុង ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បង្ហើប​ថា​នឹង​មាន​ការ​បិទ​ស្ថាន​កុង​ស៊ុន​ចិន​ក្នុង​សហរដ្ឋ​អាមេរិក​ថែម​ទៀត។

អ្នក​វិភាគ​២​នាក់​ដែល​បាន​និយាយ​ជាមួយ​វីអូអេ ថ្លែង​ថា​ បើ​សិន​ជា​ការ​បិទ​ស្ថាន​កុង​ស៊ុនទៅ​វិញ​ទៅ​មក​នេះកើន​ឡើង​ជា​បន្ត​នោះ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង ចិន នឹង​សំយ៉ុង​ក្បាល​ចុះ មិន​ដឹង​ជា​ដល់​កម្រិត​ណា​ទេ។

លោក David Stillwell ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ចំពោះ​គោល​នយោបាយសម្រាប់​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក នៅ​ក្រសួង​ការ​បរទេស​ បាន​ប្រាប់​កាសែត​ New York Times កាល​ពី​ថ្ងៃ​ពុធ​ថា ស្ថាន​កុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston មាន​ប្រវត្តិ​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​វិទ្ធង្សនា ហើយ​ជា​ចំណុច​ស្នូល​នៃការ​លួច​យក​ការ​ស្រាវ​ជ្រាវ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​បាន​ថ្លែង​ថា ​ប្រធាន​ស្ថាន​កុង​ស៊ុល​ចិន និង​មន្ត្រី​ការទូត​ចិន​២​នាក់​ទៀត ត្រូវ​គេ​ចាប់​បាន​ថា​បានប្រើ​ប្រាស់​អត្ត​សញ្ញាណ​ក្លែង​ក្លាយ ដើម្បីជូន​អ្នក​ដំណើរ​ចិន​២​នាក់ កាល​ពី​ថ្ងៃ​ទី​៣១​ ឧសភា ទៅ​កាន់​ច្រកឡើង​យន្តហោះ​មួយនៅអាកាស​យាន​ដ្ឋាន​ក្រុង​ Houston ។

លោក បាន​បន្ថែម​ថា​ ការ​ព្យាយាម​របស់​ចិន​ដើម្បី​លួច​ទិន្ន័យ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​របស់​ស.រ.អា. បាន​កើនឡើងយ៉ាង​ឆាប់​រហ័ស ក្នុង​អំឡុង​ពេល​៦​ខែ​កន្លង​ទៅ​នេះ ហើយថា​អាច​ពាក់​ព័ន្ធ​ជា​មួយ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​បង្កើត​ថ្នាំ​វ៉ាក់​សាំងការ​ពារ​វីរ៉ុស​កូរ៉ូណា នេះ​បើ​តាម​កាសែត The New York Times។

ជា​ការ​ឆ្លើយ​តប លោក​ប្រធាន​ស្ថាន​កុង​ស៊ុល​ចិន​នៅ​ក្រុង​ Houston បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ KTRK។ លោក​សួរ​ថា «ភស្តុតាង​នៅ​ឯ​ណា?‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG