ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកជម្រុញទំនាក់ទំនងជាមួយគុយបាមុនដំណើរ​ទស្សនកិច្ច​របស់​អូបាម៉ា


រូប​ឯកសារ៖ ទង់​ជាតិ​អាមេរិក​និង​គុយ​បាន​ ត្រូវ​បាន​ដាក់​តាំង​ក្នុង​ពិព័ណ៌​ Havana International Fair (FIHAV) កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។​
រូប​ឯកសារ៖ ទង់​ជាតិ​អាមេរិក​និង​គុយ​បាន​ ត្រូវ​បាន​ដាក់​តាំង​ក្នុង​ពិព័ណ៌​ Havana International Fair (FIHAV) កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។​

កាល​ពី​ថ្ងៃ​អង្គារ​ សេតវិមាន​បាន​ប្រកាស​អំពី​ការ​កែ​ប្រែ​ថ្មីៗ​ដល់​ការរឹត​ត្បិត​លើ​ការ​ធ្វើ​ដំណើរ​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​គុយបា​ នៅ​មុន​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់​ អូបាម៉ា​ ក្នុង​ប្រទេស​ជាតិ​នោះ​នៅ​សប្តាហ៍​ក្រោយ។

ការ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​ទាំង​នេះ​កំណត់​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មីៗ​បំផុត​ ដើម្បី​កែ​លម្អ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ចាប់​តាំង​ពី​មាន​ការ​រៀបចំ​ឱ្យ​មាន​ការទាក់ទង​គ្នា​ជា​ផ្លូវការ​កាល​ពី​ឆ្នាំ​ទៅ​មិញ​មក​នោះ។​

ការ​កែប្រែ​ទាំង​នេះ​បើក​ឱ្យ​មាន​ការ​ធ្វើដំណើរ​សិក្សា​ដោយ​ជនជាតិ​អាមេរិកាំង​ជា​បុគ្គល​ទៅ​កាន់​ប្រទេស​គុយ​បា​ អនុញ្ញាត​ឱ្យ​ជនជាតិ​គុយបា​ ដែល​ធ្វើការ​ក្នុង​ស.រ.អា.មាន​ប្រាក់​បៀវត្ស​និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ ដើម្បី​ធ្វើ​ល្អ​ប្រសើរ​ជាង​មុន​ដល់​ចំណង​ទាក់ទាង​ខាង​ជំនួញ​រវាង​ប្រទេស​ទាំង​ពីរ។​

នៅ​ក្នុង​ការ​និយាយ​ត្រួសៗ​មួយ​ប្រាប់​ក្រុម​អ្នកកាសែត​ លោក Ben Rhodes ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​នៃ​សេតវិមាន​បាន​មាន​ប្រសាសន៍​ថា ​ការ​បន្ធូរ​បន្ថយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ដែល​មាន​តទៅ​ទៀត​ដើម្បី​ «សម្រប​សម្រួល​គោល​នយោបាយ​យើង​សម្រាប់​ផ្តល់​អំណាច​ឱ្យ​ប្រជារាស្ត្រ​គុយបា​ និង​ជួយ​កែ​លម្អ​ជីវភាព​ពួក​គេ​ផងដែរ»។​

ការ​ផ្លាស់ប្តូរ​ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៦​ខែ​មីនា​នេះ​ អនុញ្ញាត​ឱ្យ​ពលរដ្ឋ​គុយបា​ដែល​មាន​ឋានៈ​មិនមែន​ជា​ជនអន្តោប្រវេសន៍​ អាច​ទទួល​ប្រាក់​បៀវត្ស​នៅ​ក្នុង​ស.រ.អា.បាន។ ​ក្រុម​ហ៊ុន​ស.រ.អា.ក៏​អាច​ឧបត្ថម្ភ​ពលរដ្ឋ​គុយបា​ឱ្យ​មក​ធ្វើការ​ក្នុង​ប្រទេស​អាមេរិកបាន​ដែរ៕​

XS
SM
MD
LG