ដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ទៅកាន់ប្រទេសគុយបានៅខែក្រោយជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខំប្រឹងប្រែងរបស់លោកប្រធានាធិបតីដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកុម្មុយនិស្តមួយនេះ។ ចំណាត់ការនេះ ដែលត្រូវប្រកាសនៅថ្ងៃព្រហស្បត៍ក៏ផ្តល់យោបល់ឲ្យលោកប្រធានាធិបតី អូបាម៉ា ធ្វើការតាំងចិត្តជំរុញឲ្យមានការជឿនលឿនទៅមុខនូវអ្វីដែលលោកប្រធានាធិបតីមើលឃើញថា ជាកេរ្តិ៍ដំណែលនៃសមិទ្ធិផលមួយមុនពេលលោកប្រធានាធិបតីចាកចេញពីតំណែងរយៈពេលមួយឆ្នាំទៀតដោយគិតតាំងពីពេលឥឡូវនេះទៅ។
ចាប់តាំង ចំណងទាក់ទងជាប្រវត្តិសាស្រ្ត ត្រូវបានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០១៤មក លោកប្រធានាធិបតីអូបាម៉ា បានធ្វើឲ្យមានការជឿនលឿនដោយការបំបែកឧបសគ្គខាងការទូតជាមួយអតីតសត្រូវសម័យសង្គ្រាមត្រជាក់នេះ។ ការជោគជ័យទាំងនោះ រួមមានការធ្វើឲ្យមានទំនាក់ទំនងខាងការទូតឡើងវិញហើយនិងការបើកស្ថានទូតឡើងវិញនៅក្នុងរដ្ឋធានីរបស់ប្រទេសទាំង២។ សហរដ្ឋអាមេរិក បានដកប្រទេសគុយបាចេញពីបញ្ជីរដ្ឋគាំទ្រភេរវកម្ម។ លោកប្រធានាធិបតីអូបាម៉ា និងប្រធានាធិបតីរ៉ាអ៊ូល កាស្ត្រូ (Raul Castro) នៃប្រទេសគុយបា បានពិភាក្សាគ្នាជាប្រចាំហើយនិងបានជួបគ្នាចំនួន២លើក។
លោកប្រធានាធិបតីអូបាម៉ាបានខិតខំធ្វើការងារដើម្បីធ្វើឲ្យប្រាកដថា ការខិតជិតចូលគ្នានេះ ទៅឆ្ងាយហួសពីនិមិត្តរូបទៅទៀត។
ការប្រើប្រាស់អំណាចនិតិប្រតិបត្តិរបស់លោក លោកប្រធានាធិបតី ក៏បានសម្រួលការរឹតត្បិតដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកលើវិស័យពាណិជ្ជកម្ម ការវិនិយោគទុន និងការធ្វើដំណើរទៅកាន់ប្រទេសគុយបា។ វិធានការចុងក្រោយបង្អស់ បានកើតចេញកាលពីសប្តាហ៍មុន នៅពេលដែលប្រទេសទាំង២ បានឈោងដល់ការរៀបចំចាត់ចែងមួយដើម្បីធ្វើឲ្យមានឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មដោយផ្ទាល់លើកទីមួយរវាងប្រទេសទាំង២នៅក្នុងរយៈពេលជាង៥០ឆ្នាំនេះ៕