ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អ.ស.ប.​កោត​សរសើរ​លោក​អូបាម៉ា​ចំពោះ​សំណើ​ទាក់ទង​នឹង​បម្រែបម្រួល​អាកាសធាតុ


អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមួន (ឆ្វេង) និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រោយ​កិច្ច​ប្រជុំ​នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥។
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមួន (ឆ្វេង) និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រោយ​កិច្ច​ប្រជុំ​នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​ គីមួន ​បាន​សរសើរ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​កាល​ពី​ថ្ងៃ​អង្គារ​ចំពោះ​ទស្សនៈ​និង​ការដឹកនាំ​ដ៏​ខ្លាំង​ក្លានៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ជឿនលឿន​ដល់​ផែនការ​ដើម្បី​កាត់​បន្ថយ​ឧស្ម័នកខ្វក់​ដែល​ត្រូវ​បាន​ផលិត​ដោយ​រោង​ចក្រ​ថាម​ពល​អាមេរិកាំង។

ការ​អំពាវនាវ​របស់​លោក​ អូបាម៉ា ​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបោន​ចំនួន​៣២​ភាគរយ​នៅក្រោម​កម្រិត​ឆ្នាំ​២០០៥​នៅ​ឆ្នាំ​២០៣០​នោះ ​ត្រូវ​បាន​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​ក្រុម​ឧស្សាហ៍​កម្ម​សំ​ខាន់ៗ​របស់​សហរដ្ឋ​អាមេរិក​ថា​ ​មាន​តម្លៃ​ថ្លៃ​ពេក​ហើយ​នឹង​ខុស​ច្បាប់។

បន្ទាប់​ពី​ជំនួប​ជាមួយ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​នៅឯ​សេតវិមាន ​មេដឹកនាំ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា ​«ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុនេះ ​ខ្ញុំសូម​កោត​សរសើរ​ខ្ពស់​ដល់​ការ​តាំង​ចិត្តដ៏​ខ្លាំង​របស់​លោក​ប្រធានា​ធិបតី ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ដែល​លោក​ប្រធានា​ធិបតី ​បាន​ចូល​កាន់​ដំណែង​រហូត​មក​ទល់​ពេល​ឥឡូវ​នេះ‍»។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​បានមាន​ប្រសាសន៍​ថា ​ការគំរាម​កំហែងខាង​បរិស្ថាន​ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ហើយ​ប្រហែល​ជា​បញ្ហា​ដ៏​សំ​ខាន់​ដែល​ពីភព​លោក​កំពុង​ប្រឈម។ មេដឹកនាំ​អាមេរិកាំង​រូបនេះ ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​សន្និសីទ​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស​ស្តីពី​បទដ្ឋាន​បរិស្ថាន​ក្នុង​ខែធ្នូ ​ចាំបាច់​ធ្វើ​ឲ្យ​សម្រេច​ជោគ​ជ័យ។

មេដឹកនាំ​ទាំង​២ ​បាន​និយាយ​ថា ​ពួក​អស់​លោក ​បាន​ពិភាក្សា​វិបត្តិ​នានា​នៅ​ក្នុង​សាកល​លោក​ដូចជា​នៅ​ក្នុង​ប្រទេ​ស៊ីរី យេម៉ែន លីប៊ី ​និង​ប្រទេស​ស៊ូ​ដង់​ខាង​ត្បូង។

លោក​ប្រធានា​ធិប​តី ​អូបាម៉ា បាន​មាន​ប្រសាសន៍​ថា ​សេចក្តី​សង្ឃឹម​ពី​ស្ថិរភាព​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើងៗ។​ លោក​ប្រធានា​ធិបតី ​បាន​អំពាវនាវ​ដល់​ភាគី​ច្បាំង​គ្នា​នានា​ឲ្យ​ឈោ​ង​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​ទី​១៧ ​ខែ​សីហា បើ​ពុំ​ដូច្នេះ​ទេ ​ប្រទេស​នានា​ក្នុង​ពិភពលោក ​ត្រូវ​បង្ខំ​ឲ្យ​ស្វែង​ដំណោះ​ស្រាយ​ផ្សេង​ទៀត៕

XS
SM
MD
LG