ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ ការផ្លាស់ប្តូរ​អាកាសធាតុ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​សន្តិសុខ


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា គ្រវី​ដៃ​ខណៈ​ពេល​ដែល​លោក​ឡើង​យន្តហោះ​ Air Force One មុន​ពេល​ចាកចេញ​ទៅ​កាន់​ទីក្រុង​ New London ក្នុង​រដ្ឋ​ Connecticut កាល​ពី​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា គ្រវី​ដៃ​ខណៈ​ពេល​ដែល​លោក​ឡើង​យន្តហោះ​ Air Force One មុន​ពេល​ចាកចេញ​ទៅ​កាន់​ទីក្រុង​ New London ក្នុង​រដ្ឋ​ Connecticut កាល​ពី​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​កំពុង​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់ អំពី​ការផ្លាស់​ប្តូរ​អាកាស​ធាតុ​នៅ​ថ្ងៃ​ពុធ​នេះ ​នៅ​ពេល​ដែល​សេតវិមាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ ស្តី​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​លើ​សន្តិសុខ​ជាតិ។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​មាន​គម្រោង​ថ្លែង​ទៅ​កាន់​ពិធី​បញ្ចប់​ការសិក្សា​របស់​ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​នៅ​ក្នុង​ទីក្រុង​ New London រដ្ឋ Connecticut។

យោង​ទៅ​តាម​ការដកស្រង់​ពី​អត្ថបទ​នៃ​សន្ទរកថា ​លោក​ប្រធានា​ធិបតី អូបាម៉ា ​និយាយ​ថា ​ទីតាំង​កងទ័ព​របស់​ប្រទេស​ជាតិ​នៅ​តាម​ឆ្នេរ​សមុទ្រ ​បាន​រង​ផល​ប៉ះ​ពាល់​រួច​ទៅ​ហើយ ​ដោយ​កម្រិត​ទឹក​សមុទ្រ​ឡើង និង​ការ​រាំង​ស្ងួត​ ហើយ​ការឆេះ​ព្រៃ​អាច​គំរាម​កំហែង​ដល់​តំបន់​ហ្វឹកហ្វឺន​កងទ័ពនៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក។​

នៅ​តំបន់​ខាង​ជើង​ឆ្ងាយ ​ទី​តាំង​កងទ័ព​សហរដ្ឋ​អាមេរិកក្នុង​រដ្ឋ​អាឡាស្កា ​បាន​ទទួល​ការគំរាម​កំហែង​ដោយ​ស្រទាប់​ដី​ក្រោម​កក​ជានិច្ច។

លោក​ប្រធានា​ធិបតី​ អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា «​អ្នក​ទាំងអស់​គ្នា​ជា​ផ្នែក​មួយ​នៃ​មន្រ្តី​ជំនាន់​ទី​មួយ​ ​បំរើ​ការងារ​នៅ​ក្នុង​ពិភពលោកដែល​មាន​ផល​ប៉ះពាល់​ពី​ការផ្លាស់​ប្តូរ​អាកាស​ធាតុ​កើត​មាន​ពិតប្រាកដ​ទៅ​លើ​យើង។ ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​នឹង​មាន​ឥទ្ធិពល​លើ​មនុស្ស​គ្រប់​រូប​ក្នុង​ផែនការ​សេវាកម្ម​របស់​យើង លើ​ការធ្វើ​ផែនការ លើ​ប្រតិបត្តិការ​ លើ​ការបំពាក់​ឧបករណ៍ និង​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ពួកគេ​នៅ​ថ្ងៃ​នេះ ​ហើយ​និង​សម្រាប់​រយៈ​ពេល​យូរ​នៅ​ថ្ងៃ​អនាគត»។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា មន្ទីរ​បញ្ចកោណ​កំពុង​សិក្សា​ពី​ភាព​រង​គ្រោះ​ថ្នាក់​នៃ​មូលដ្ឋាន​និង​ទីកន្លែង​ជាង​៧០០០​របស់​កងទ័ពអាមេរិក ​ចំពោះ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​នេះ ​ហើយ​និង​លទ្ធ​ភាព​នៃ​ការ​បង្កើន​តម្រូវការ​ឆ្មាំការ​ពារ​ដែន​សមុទ្រ​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ៕

XS
SM
MD
LG