ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២៣:១៨ ១០.៣.២០២២

អ៊ុយក្រែន​និង​រុស្ស៊ី ធ្វើការ​ចរចា​នៅ​តួកគី តែមិន​ចេញ​ដំណោះស្រាយទៅមុខ​ទេ

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​តួកគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការទូត​ចំពោះ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​ ​នេះជា​ជំនួប​កម្រិត​ខ្ពស់លើក​ទី១ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​ចាប់ផ្តើម​ការឈ្លានពាន​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​កាលពី​២សប្តាហ៍​មុន។

ការ​ចរចា​នៅ​កន្លែង​លំហែ​កាយ Antalya ភាគ​ខាង​ត្បូង​ប្រទេស​តួកគី ​ត្រូវ​បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu។ អស់​ជា​ច្រើន​សប្តាហ៍​មកហើយ​ តួកគី ​បាន​ស្វះស្វែង​ដើរតួនៅ​ក្នុង​ការ​សម្រប​សម្រួល​ភាគី​ទាំង២។ ក៏ប៉ុន្តែ ​មាន​ក្តីរំពឹង​តិចតួចតាំងពី​ការ​ចាប់ផ្តើម​ការ​ជំរុញ​ខាង​ការទូត​កម្រិត​ខ្ពស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ថានឹង​នាំ​ឲ្យ​មាន​ការ​ជឿន​លឿន​ជា​ដុំ​កំភួន​នោះ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

២៣:៣៤ ១០.៣.២០២២

ចក្រភព​អង់គ្លេស បាន​ដាក់ទណ្ឌកម្ម​លើ​អភិជន​រុស្ស៊ី ៧នាក់​ទៀត

ចក្រភព​អង់គ្លេស បាន​បញ្ជាក់​ថា ខ្លួន​បាន​បន្ថែម​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី​ល្បីៗ​ជា​ច្រើន​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន រួមមាន​លោក Roman Abramovich មហា​សេដ្ឋី​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​បាល់ទាត់Premier League ក្លឹប Chelsea និង​អ្នក​ឧស្សាហកម្ម Oleg Deripaska ដែល​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​សង្គ្រាម​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ចាប់ ផ្តើមជាមួយ​អ៊ុយក្រែន​កាល​ពី​ខែ​មុន។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី១០ ខែ​មីនា​នេះ ថា បញ្ជី​ថ្មី​នោះ ក៏​រួមមាន​លោកIgor Sechin ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Rosneft ប្រធាន​ធនា គារ VTB លោក Andrei Kostin ប្រធាន​ក្រុមហ៊ុន​ប្រេង Gazprom លោក Aleksei Miller ម្ចាស់​បំពង់​បង្ហូរ​ប្រេង​ក្រុមហ៊ុន Transeft លោក Nikolai Tokarev និង​ប្រធាន​ធនាគារ Rossia លោក Dmitry Lebedev។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

២៣:៤៤ ១០.៣.២០២២

នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​ ស្វះស្វែង​បង្កើន​ការ​ចំណាយ​ខាង​យោធា ២ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក

ដោយ​លើកពី​មូលហេតុ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​លោក​ស្រី Magdelena Andersson បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ស៊ុយ អែត ចាំបាច់​បង្កើន​ការចំណាយ​ខាង​យោធា​ហើយ​នឹង​ស្វះស្វែង​បង្កើន​ការចំណាយ​រហូត​ដល់២​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក(GDP) របស់​ខ្លួន​ឲ្យ​បាន​ឆាប់​រហ័ស​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

ថ្លែង​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​អំពី​ផែនការ​នេះ​នៅទីក្រុង​ស្តុកខុល លោក​ស្រី Anderson បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​ស្រី កំពុង​បង្ហាញ​សារ​ដ៏​ច្បាស់​មួយ​ដល់​ប្រជាពលរដ្ឋ​ស៊ុយអែត​និង​ពិភពលោក​ថា សមត្ថភាព​ខាង​ការពារ​ប្រទេស «ត្រូវតែ​ធ្វើ​ពង្រឹង​ឲ្យ​បាន​ខ្លាំង»។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

០៣:១៣ ១១.៣.២០២២

សហរដ្ឋ​អាមេរិក ​បង្កើន​ល្បឿន​ការផ្តល់​អាជ្ញាបណ្ណ​ដឹក​ជញ្ជូន​កាំភ្លើង​ គ្រាប់​រំសេវ​ដល់​ប្រទេស​អ៊ុយក្រែន

សហរដ្ឋ​អាមេរិក កំពុង​ដំណើរការ​ដ៏​ឆាប់​រហ័ស​ទៅតាម​សំណើ​មកពី​ពលរដ្ឋ​អាមេរិកាំង​ដើម្បី​នាំចេញ​កាំភ្លើង​និង​គ្រាប់​រំសេវ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន។ នេះបើ​តាម​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ពលរដ្ឋ​អាមេរិកាំង កំពុង​ប្រមូល​អាវុធ​សម្រាប់​អ៊ុយក្រែន ​បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​ពលរដ្ឋ​របស់​លោក​ឲ្យ​ការពារ​ប្រទេស​ចេញផុត​ពី​ការឈ្លានពាន​របស់​កងកម្លាំង​រុស្ស៊ី​ហើយ​បាន​សន្យា​ផ្តល់​អាវុធ​ដល់​ពួកគេ។

ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ខ្លួនបាន​ដាក់​ការត្រួត​ពិនិត្យ​ការនាំចេញ​អាវុធ​លើ​ប្រទេស​រុស្ស៊ី​ដើម្បី«បន្ថយ​សមត្ថភាព​របស់​រុស្ស៊ី​ក្នុងការ​បន្ត​ការឈ្លានពាន​ខាង​យោធា​របស់​ខ្លួន» ហើយ​ពលរដ្ឋ​អាមេរិកាំង ត្រូវ​មើល​បទបញ្ញតិ​របស់​ក្រសួង​ពាណិជ្ជកម្ម​ថាតើ​អាជ្ញាប័ណ្ណ​នេះ ត្រូវការ​ដែរ​ឬទេ​ដើម្បី​ដឹកជញ្ជូន​អាវុធ​ទាំង​នោះ​ទៅកាន់​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG