រុស្ស៊ីប្រកាសបទឈប់បាញ់ថ្មីនៅអ៊ុយក្រែន ដើម្បីឲ្យជនស៊ីវិលភៀសខ្លួន
នៅថ្ងៃពុធ រុស្ស៊ីបានប្រកាសផែនការបទឈប់បាញ់គ្នាថ្មីមួយ ដើម្បីឲ្យជនស៊ីវិលនៅ ទីក្រុងកៀវ ក្រុងChernihiv ក្រុងSumy ក្រុង Kharkiv និង ក្រុងMariupol ភៀសខ្លួនទៅរកទីសុវត្ថិភាព។ ប៉ុន្តែមន្ត្រីអ៊ុយក្រែនថា រុស្ស៊ីបានបំផ្លិចបំផ្លាញផ្លូវជម្លៀសមួយផ្សេងទៀតនៅភាគខាងត្បូងប្រទេស៕
- ដោយ ម៉ែន គឹមសេង
គោលបំណង និងមហិច្ឆតារបស់លោក Putin | កំណត់ត្រាអ្នកសារព័ត៌មាន
ខណៈដែលពិភពលោកហាក់ដូចជាប្រឆាំងនិងដាក់សម្ពាធលើលោក Vladimir Putin ប្រទេសរុស្ស៊ីកំពុងបន្តវាយប្រហារឈ្លានពានប្រទេសអ៊ុយក្រែនយ៉ាងខ្លាំងក្លា។ តើលោក Putin កំពុងគិតអ្វី មានគោលបំណងអ្វី និងមានគម្រោងការអ្វី? នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក ម៉ែន គឹមសេង នៃ VOA ពិភាក្សាពី «គោលបំណង និងមហិច្ឆតារបស់លោក Putin»។
- ដោយ ស៊ូ ពេជ្រចិន្តា
បទសម្ភាសន៍វីអូអេ៖ ពលរដ្ឋខ្មែរ-អ៊ុយក្រែនជាប់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ជាង១០ថ្ងៃហើយ ដែលការប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៊ីនិងអ៊ុយក្រែននៅបន្តកើតឡើង។ ពលរដ្ឋអ៊ុយក្រែនជាង១លាននាក់បានភៀសខ្លួនចេញពីប្រទេស ដោយឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសជិតខាងដើម្បីស្វែងរកទីសុវត្ថិភាព។ លោក អ៊ុក ចាន់ដារា ដែលជាពលរដ្ឋអ៊ុយក្រែនដើមកំណើតខ្មែរម្នាក់ កំពុងរស់នៅក្នុងតំបន់មួយនៅមិនឆ្ងាយពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដោយលោកមិនទាន់សម្រេចចិត្តចាកចេញពីផ្ទះសម្បែងនៅឡើយទេ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា នៃវីអូអបានសម្ភាសលោក ចាន់ដារា តាមទូរសព្ទអំពីស្ថានភាពទូទៅនៅក្នុងតំបន់ដែលលោកកំពុងរស់នៅនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖
ក្រុមហ៊ុនអាមេរិកល្បីៗចូលរួមជាមួយក្រុមហ៊ុនបស្ចិមប្រទេសចាកចេញពីរុស្ស៊ីដោយសារការឈ្លានពានលើអ៊ុយក្រែន
ក្រុមហ៊ុនម្ហូបអាហារនិងភេសជ្ជៈល្បីៗរបស់សហរដ្ឋអាមេរិក បានចូលរួមជាមួយក្រុមហ៊ុនបស្ចិមប្រទេសកាន់តែច្រើនឡើង ដែលបានបិទប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ឬចាកចេញពីប្រទេសនេះតែម្តង ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់ខ្លួន។
McDonaldដែលជាមហាក្រុមហ៊ុនលក់ម្ហូបអាហារឆ្អិនស្រាប់ដែលបានបើកមុនដំបូងនៅក្នុងទីលាន Pushkin Square នៅទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនកំពុងបិទភោជនីយដ្ឋានទាំងអស់ចំនួន៨៥០កន្លែងនៅទូទាំងប្រទេសរុស្ស៊ី ខណៈដែលបន្តបើកប្រាក់ខែឲ្យបុគ្គលិករបស់ចំនួន៦ម៉ឺន២ពាន់នាក់។
ការសម្រេចនេះ នឹងធ្វើឲ្យក្រុមហ៊ុន McDonald ខាតបង់ប្រាក់ចំណូលរាប់លានដុល្លារ ដោយសារតែក្រុមហ៊ុននេះ កាន់កាប់ភោជនីយដ្ឋានដោយផ្ទាល់ចំនួន៨៤ភាគរយនៅប្រទេសរុស្ស៊ីដែលខុសពីគំរូអាជីវកម្មទូទៅរបស់ក្រុមហ៊ុន McDonald ដែលផ្ទេរសិទ្ធធ្វើអាជីវកម្មទៅឲ្យក្រុមហ៊ុនដែលទិញសិទ្ធិធ្វើអាជីវកម្មពីខ្លួន។ ក៏ប៉ុន្តែ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុននោះគឺលោក Chris Kempczinski បាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅបុគ្គលិករបស់ក្រុមហ៊ុន McDonald ថា៖ «យើង មិនអាចព្រងើយកន្តើយបានទេ ចំពោះការឈឺចាប់ដែលមិនគួរកើតមាននៅក្នុងប្រទេសអ៊ុយក្រែន»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖