ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០១:០០ ៨.៣.២០២២

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង៖ រុស្ស៊ី​នឹង​បញ្ឈប់​ប្រតិបត្តិការ​យោធា​«ភ្លាមៗ» ប្រសិន​បើ​អ៊ុយក្រែន​ព្រម​តាម​លក្ខខណ្ឌ​ចរចា

រុស្ស៊ី​បាន​ប្រាប់​អ៊ុយក្រែន​ថា ខ្លួន​ត្រៀម​រួចរាល់​ហើយ ដើម្បី​បញ្ឈប់​ប្រតិបត្តិការ​យោធា​ភ្លាមៗ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​កៀវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំងដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ និង​ត្រូវបាន​រាយការណ៍​ដោយ​ ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

លោក Dmitry Peskovកាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ​បាន​ថ្លែង​ថា ក្រុង​មូស្គូ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​បញ្ឈប់​សកម្មភាព​យោធា កែប្រែរដ្ឋធម្មនុញ្ញ​ដោយ​បញ្ចូល​ការ​ចែង​អំពីអព្យាក្រឹតភាព​ ទទួល​ស្គាល់​តំបន់ Crimea ​ជា​ដែនដី​របស់​រុស្ស៊ី និង​ទទួល​ស្គាល់​សាធារណរដ្ឋ Donetsk និង Lugansk ដែល​ជា​តំបន់​ផ្តាច់ខ្លួន ថា​ជា​រដ្ឋ​ឯករាជ្យ។

នេះ​ជា​សេចក្តីថ្លែងការណ៍​ដែល​មាន​ចែង​ពី​លក្ខខណ្ឌ​ដ៏​ច្បាស់លាស់បំផុត ដែល​រុស្ស៊ី​ចង់​ដាក់​លើ​អ៊ុយក្រែន ដើម្បី​បញ្ឈប់​នូវ​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា​ជា​«ប្រតិបត្តិការ​យោធា​ពិសេស» ដែល​បាន​ឈាន​ដល់​ថ្ងៃ​ទី១២​ហើយ​នោះ។

លោក Peskovបាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅក្នុង​បទសម្ភាសន៍​តាម​ទូរសព្ទ​មួយ​ថា អ៊ុយក្រែន​បាន​ដឹង​ពី​លក្ខខណ្ឌ​ទាំង​នេះ ហើយ​ពួកគេ​ក៏​បាន​ដឹង​ដែរ​ថា ប្រតិបត្តិការ​យោធា​នេះ​នឹង​អាច​បញ្ឈប់​ភ្លាមៗ​បាន»។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​ភាគី​អ៊ុយក្រែន​នៅ​ឡើយ​ទេ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖​

០៣:៥១ ៨.៣.២០២២

ចិន​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី ដោយ​ថា​ការ​ចរចា​ចាំ​បាច់​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយក្រែន

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​សង្កត់​ធ្ងន់​ពី​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ គឺ​នៅ​រយៈពេល​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​រុស្ស៊ី​បាន​ចាប់​ធ្វើ​សង្គ្រាម​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​មក។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ CNBC។​

លោក Wang បាន​ថ្លែង​ថា៖ «ទំនាក់ទំនង​ចិន-រុស្ស៊ី ត្រូវ​គេ​ឱ្យ​តម្លៃ​ចំពោះ​ឯករាជ្យភាព​។ យើង​ប្តេជ្ញា​ [រក្សា​ទំនាក់ទំនង​នេះ] ឱ្យ​រួច​ផុត​ពី​ការ​ជ្រៀតជ្រែក ឬ​ភាព​មិន​ស្រុះស្រួល​គ្នា​ ដែល​ជំរុញ​ដោយ​ភាគី​ទី​បី»។

ទូរទស្សន៍ ​CNBC បាន​រាយការណ៍​បន្ថែម​ថា លោក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​និយាយ​យោង​ទៅ​រក​សេចក្តី​ថ្លែងការណ៍​រួម​មួយ​រវាង​ចិន​និង​រុស្ស៊ី អំពី​«យុគ​ថ្មី​មួយ» នៃ​ទំនាក់ទំនង​អន្តរជាតិ ដែល​កើត​មាន​ឡើង​ក្រោយ​ជំនួប​កំពូលមួយ​កាល​ពី​ដើម​ខែ​កុម្ភៈ​រវាង​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin។ សេចក្តី​ថ្លែងការណ៍​នោះ​ក៏​បាន​ឲ្យ​ដឹង​ថា កិច្ចសហប្រតិបត្តិការ​នេះ​ «មិនមានកម្រិត» ឬ​ «មិន​មាន​ចំណុច​ហាម​ឃាត់​ឡើយ» ដោយ​មិន​មាន​និយាយអំពីអ៊ុយក្រែន៕

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ថ្លែង​ក្នុង​សន្និសីទ​នៅ​ទីស្នាក់ការរសហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប៊្រុយសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ថ្លែង​ក្នុង​សន្និសីទ​នៅ​ទីស្នាក់ការរសហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប៊្រុយសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។

០៤:២១ ៨.៣.២០២២

អាមេរិក​៖ អូតង់​«មិន​បាន​ត្រៀម​បង្កើត​តំបន់​ហាមឃាត់​ការ​ហោះហើរ» ​នៅ​លើ​ដែន​អាកាស​អ៊ុយក្រែន​ទេ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​អូតង់​ លោកស្រី Julianne Smith និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា អង្គការ​សម្ព័ន្ធភាព​យោធា​មួយ​នេះ​នឹង​មិន​បង្កើត​តំបន់​ហាមឃាត់​ការ​ហោះហើរ​នៅ​លើ​ដែន​អាកាស​អ៊ុយក្រែន​ទេ បើ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន។

លោកស្រី​ Smith បាន​ថ្លែង​ប្រាប់​លោកស្រី Christiane Amanpour អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍ CNN ក្នុង​បទសម្ភាសន៍​មួយ​ថា៖ «គោលដៅ​របស់​ពួក​យើង​នៅ​ពេល​នេះ គឺ​បញ្ចប់​សង្គ្រាម​តែ​ម្តង។ យើង​មិន​ចង់​ពង្រីក​សង្គ្រាម​នេះ​ឱ្យ​ហួស​ពី​អ៊ុយក្រែន​ទេ ដូច្នេះ​នៅ​ពេល​នេះ សញ្ញា​ពី​អង្គការ​អូតង់​ទាំង​មូលគឺ​ថា​ អូតង់​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​បង្កើត​តំបន់​ហាម​ឃាត់​ការ​ហោះហើរ​ឡើយ»។

​លោកស្រី Smith បញ្ជាក់​ថា​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​សមាជិក​អូតង់​កំពុង​ចាត់​វិធានការ​ជា​ជំហានៗ​ដើម្បី​«ផ្តល់​សម្ភារៈ​ជំនួយ​សម្រាប់​ធ្វើ​សង្គ្រាម​ដល់​អ៊ុយក្រែន និង​វាយតម្លៃតម្រូវការ​នៃ​ស្ថានភាព​សន្តិសុខ​អ៊ុយក្រែន​តាម​កាលៈទេសៈ​ជាក់ស្តែង​ភ្លាមៗ»។

លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​បានថ្លែង​ប្រាប់​ទូរទស្សន៍ CNN ថា អង្គការ​សម្ព័ន្ធភាព​នេះ​កំពុង​ចាត់វិធានការ​ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន​ដោយ​លោកស្រី​បញ្ជាក់​ថា៖ «យើង​នឹង​ការពារ​រាល់​ចំអាម​ដី​របស់​អូតង់។ អូតង់​បាន​ត្រៀមខ្លួន​រួច​រាល់​សម្រាប់​រឿង​នេះ ហើយ​បាន​ចាត់​វិធានការ​រួច​ហើយ​ដើម្បី​ពង្រឹង​កម្លាំង​ខ្លួន​នៅ​ជាយ​ដែន​ខាង​កើត»៕

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​អូតង់​ លោកស្រី Julianne Smith។
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​អូតង់​ លោកស្រី Julianne Smith។

០៤:៤១ ៨.៣.២០២២

ទោះ​មាន​ទណ្ឌកម្ម​ក៏ដោយ ក៏​អឺរ៉ុប​នៅ​បន្ត​គាំទ្រ​រុស្ស៊ី​ដើម្បី​ឧស្ម័ន​និង​ប្រេង​ឥន្ធនៈ

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG