ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​អង់គ្លេស ធ្លាក់ចុះ​ខ្លាំង​ជាងគេ​ក្នុង​ចំណោម​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់ 


រូបឯកសារ៖ មនុស្ស​ពាក់ម៉ាស់ ដើរ​នៅ​ក្បែរ​ស្ពាន Tower Bridge ក្នុង​ពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅតែ​បន្ត​នៅ​ទីក្រុង​ឡុងដ៍ នៃ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

បន្ទាប់​ពី​មាន​ការ​ថយ​ចុះ​ប្រមាណ​ ២,២%​ ក្នុង​ត្រី​មាស​ទី​១​ ក្នុង​ឆ្នាំនេះ​ សេដ្ឋកិច្ច​របស់​ប្រទេស​អង់គ្លេស​នៅ​ពេល​នេះ ​​បាន​ធ្លាក់​ចូល​​ក្នុង​ស្ថានភាព​ឱនភាព​ជា​ផ្លូវការ ដោយ​បាន​ធ្លាក់​ចុះ​ក្នុង​​២​ត្រី​មាស​ជាប់​ៗគ្នា។

សេដ្ឋកិច្ច​ប្រទេសអង់គ្លេស​មាន​ការ​ធ្លាក់ចុះ​ខ្លាំង​ជាង​គេដោយ​សារបញ្ហា​ជំងឺ​កូវីដ​១៩​ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ឧស្សាហកម្ម​នាំ​មុខគេ​ក្នុង​ពិភព​លោក។ បើ​តាមតួលេខ​ផ្លូវ​ការ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​របស់​ប្រទេស​អង់គ្លេស​នេះ ​មាន​ចំនួន​ ១ភាគ៥ នៅ​ក្នុង​ត្រី​មាស​ទី​២​ ក្នុង​ឆ្នាំ​នេះ។

ការ​ធ្លាក់​ចុះ​ជាង ​២០,៤​%​ ពី​ត្រី​មាស​មួយ​ទៅ​ត្រីមាស​មួយ​ទៀត​ ពី​ខែ​មេសា​ដល់​ខែ​មិថុនា​ មាន​លក្ខណៈ​អាក្រក់​បំផុត​ចាប់តាំង​ ពី​ឆ្នាំ​១៩៥៥​មក​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​ឲ្យ​ដឹង​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​អង់គ្លេស។

បន្ទាប់​ពី​មាន​ការ​ថយ​ចុះ​ប្រមាណ​ ២,២%​ ក្នុង​ត្រី​មាស​ទី​១​ ក្នុង​ឆ្នាំនេះ​ សេដ្ឋកិច្ច​របស់​ប្រទេស​អង់គ្លេស​នៅ​ពេល​នេះ បាន​ធ្លាក់​ចូលក្នុង​ស្ថានភាព​ឱនភាព​ជា​ផ្លូវការ ដោយ​បាន​ធ្លាក់​ចុះ​ក្នុង២​ត្រី​មាស​ជាប់​ៗគ្នា។

ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​អង់គ្លេស​ មាន​ទំហំ​ជ្រៅ​ជាង​សេដ្ឋ​កិច្ច​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​សហគមន៍​អឺរ៉ុប​ ដែល​ក្នុង​នោះ​មាន​ប្រទេស​អាល្លឺម៉ង់​ បារាំង​ និង​ប្រទេស​អ៊ីតាលី និង​សហរដ្ឋ​អាមេរិក​ជាដើម។​ ដោយ​ឡែក​ក្រុម​ប្រទេស​ឧស្សាហកម្ម​ទាំង​៧ ​ដែល​មាន​ប្រទេស​ជប៉ុននិង​កាណាដា​ ជា​ដើម មិន​ទាន់​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​នៃ​តួលេខ​សេដ្ឋ​កិច្ច​របស់​ខ្លូន​នៅ​ឡើយ​ទេ​ សម្រាប់​ត្រី​មាស​ទី២​នេះ​ ប៉ុន្តែ​អ្នក​សេដ្ឋ​កិច្ច​គិតថា តួ​លេខ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ទាំង​នោះ មិន​មាន​លក្ខណៈ​អាក្រក់​ខ្លាំង​ដូច​ប្រទេស​អង់គ្លេស​នោះ​ឡើយ។

អ្នក​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់​នៃ​ធានា​គារ Berenberg ថា ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ប្រទេស​អង់គ្លេស​ធ្លាក់ចុះ​ខ្លាំង​ ដោយ​សារ​តែអង់គ្លេសបានបិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ​យឺតយ៉ាវ​ជាង​ប្រទេស​ដទៃទៀត ជា​ពិសេស​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​មួយ​ចំនួន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG