ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​បង្ហាញ​​ថា ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​របស់​សាកល​វិទ្យាល័យ Oxford មាន​ការឆ្លើយ​តប​ប្រព័ន្ធ​ស៊ាំ​ក្នុង​ការសាកល្បង​ដំបូង


លទ្ធផល​ត្រូវ​បាន​គេ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​មេរោគ​កូរ៉ូណា ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ពួក​អ្នក​វិទ្យាសាស្រ្ត​នៅ​ឯ​សាកល​វិទ្យាល័យ Oxford បាន​បង្ហាញ​ឱ្យឃើញ​ថា បាន​ឆ្លើយតប​ខ្លាំងក្លា​នូវ​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ។ នេះ​តាម​ការ​សាកល្បង​ក្នុង​ដំណាក់កាល​ដំបូង។

លទ្ធផល​ដែល​ត្រូវបាន​បោះពុម្ភ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ទស្សនាវដ្តី​ពេទ្យ​អង់គ្លេស​ The Lancet បាន​រក​ឃើញ​ថា ថ្នាំ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​

ឱសថ​ AstraZeneca និង​សាកល​វិទ្យាល័យ Oxford បាន​បង្កើត​ទាំង​អង្គបដិបក្ខ​និង​ការឆ្លើយតប​ប្រព័ន្ធ​កោសិកា T ដែល​ត្រូវ​បាន​គេ​សង្ឃឹម​ថា ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដើម្បី​បញ្ឈប់​ការឆ្លង​មេរោគ​កូរ៉ូណា។

លោក Andrew Pollard ជា​អ្នក​និពន្ធ​នាំមុខ​នៃ​ការសិក្សា​របស់​សាកល​វិទ្យាល័យ​ Oxford បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​

ឱសថ AstraXeneca ថា «យើង​សង្ឃឹម​ថា​ ការណ៍​នេះ​មានន័យ​ថា ប្រព័ន្ធ​ស៊ាំ​ជំងឺ នឹង​ស្គាល់​វីរុស​នោះ ដូច្នេះ​គឺ​ថា វ៉ាក់សាំង​របស់​យើង នឹង​ការពារ​មនុស្ស​រយៈពេល​យូរ»។

ការសាកល្បង​នេះ​ជា​ផ្នែក​មួយ​នៃ​ការធ្វើតេស្ត​ដំណាក់កាល​ទី២​របស់​សាកលវិទ្យាល័យ​ Oxford មិន​បាន​ពិនិត្យមើល​ថា​តើ​វ៉ាក់សាំង​នោះ​ ប្រាកដ​ការពារ​ប្រឆាំងនឹង​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដែរ ​ឬ​ទេ។ សំណួរ​ដែល​នឹង​ត្រូវ​ឆ្លើយ​នៅក្នុង​ដំណាក់កាល​សាកល្បង​ទី៣ដែល​បាន​ចាប់ផ្តើម​រួច​ហើយ។

សន្ទុះ​ដ៏​ឆាប់​រហ័ស​នៃ​ការខំប្រឹងប្រែង​បង្កើត​ថ្នាំ​វ៉ាក់សាំង​ត្រូវ​បានអបអរសាទរ​ដោយ​ពួក​មន្រ្តី​នៅជុំវិញ​ពិភពលោក ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ពួក​អ្នក​ជំនាញ​ព្រមាន​ថា មាន​បញ្ហា​ជាច្រើនទៀត​នៅ​មិន​ទាន់​ដឹង​អំពី​វីរុស​នោះ ហើយ​គេ​ត្រូវ​ការ​ធ្វើ​តេស្ត​សាកល្បង​ជាច្រើន​ទៀត​ដើម្បី​ឱ្យយល់​ថា​តើ​ការផ្តល់​ការការពារ​រយៈពេល​យូរ​ដល់​មនុស្ស​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩​ដែល​គេស្គាល់​ថា​ជា SARS -CoV-2នោះ​ប៉ុន្មាន​ដែរ។

លោក Pollard បាន​និយាយ​ទៀត​ថា «យើង​ចាំបាច់​ធ្វើ​ការ​ពិសោធន៍​បន្ថែម​ទៀត​ មុនពេល​យើង​ អាច​បញ្ជាក់​ថា​ ថ្នាំ​វ៉ាក់សាំង​នោះ​ បាន​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការឆ្លង SARS -CoV-2 ​នោះ ហើយ​ការ​ការពារ​បានយូរ​ប៉ុន្មាន​ដែរ៕

XS
SM
MD
LG