ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ក្លាយ​ជា​ច្បាប់​នៅ​អឺរ៉ុប​ខណៈ​​ការ​ឆ្លង​កូវីដ១៩​កើន​ឡើង​ជា​ថ្មី


អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ពិនិត្យ​មើល​ឯកសារ​ ខណៈ​ដែល​ប្រធានាធិបតី​បារាំង Emmanuel Macron និយាយ នៅឯ​កិច្ច​​ប្រជុំ​កំពូល​ទល់​មុខ​គ្នា នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​២០ កក្កដា ២០២០។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ពិនិត្យ​មើល​ឯកសារ​ ខណៈ​ដែល​ប្រធានាធិបតី​បារាំង Emmanuel Macron និយាយ នៅឯ​កិច្ច​​ប្រជុំ​កំពូល​ទល់​មុខ​គ្នា នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​២០ កក្កដា ២០២០។

ច្បាប់​ថ្មីមួយ​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់មុខ​នៅពេល​ទៅ​ហាង ធនាគារ​ និង​ផ្សារ​ទំនើប ក្នុង​ប្រទេស​អង់គ្លេស​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​សុក្រ។ វិធាន​ថ្មី​នេះ​កើត​មាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាលប៊ែលហ្ស៊ិកក៏​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្លួន​ពាក់​ម៉ាស់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លងជំងឺ​កូវីដ១៩។

នៅ​ប្រទេសអង់គ្លេស អ្នក​ដែល​ប្រកែក​មិន​ពាក់​ម៉ាស់​អាច​ត្រូវ​ប៉ូលិស​ពិន័យ​រហូត​ដល់​១០០​ផោន ស្មើ​នឹង​១២៧​ដុល្លារ​សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​អង់គ្លេស​កន្លង​មករារែក​នឹង​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​នេះ ហើយ​ការ​តម្រូវ​នេះ​មិន​ត្រូវ​អនុវត្ត​ចំពោះ​ភោជនីយដ្ឋាន បារ កន្លែង​ហាត់​ប្រាណ និង​កន្លែង​កាត់សក់​ទេ។

នៅ​ប្រទេស​ប៊ែលហ្ស៊ិក មន្ត្រី​សុខាភិបាល​និយាយ​ថា ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ក្រោយ​ពីធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ថា​មាន​កូវីដ១៩ ខណៈ​ដែល​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ​បាន​កើន​៨៩%​បើ​ប្រៀប​ធៀប​សប្តាហ៍​មុន។ ប្រទេស​ប៊ែលហ្សិក​ទើប​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​នោះ ​មាន​ប្រជាជន​១១,៥​លាន​នាក់ ហើយ​មក​ទល់​នឹង​ពេល​នេះ​មាន​ឆ្លងកូវីដ១៩​ជិត​៦៥.០០០​នាក់ និង​អ្នក​ស្លាប់​ជិត​១០.០០០​នាក់។

ប្រទេស​អ៊ីតាលី ដែល​ធ្លាប់​ជា​កន្លែង​ផ្ទុះ​រាតត្បាត​កូវីដ១៩​ខ្លាំង​ជាង​គេ​មួយ​នៅ​អឺរ៉ុប​ប៉ុន្តែ​ក្រោយ​មក​ទប់​ស្កាត់​វិញ​បាន​នោះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​អំពី​ករណី​ឆ្លងប្រចាំ​ថ្ងៃ​រហូត​ជាង​៣០០​ករណី​ថ្មី​ ដែល​នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនា​មក​ម្ល៉េះ។ ករណី​ភាគ​ច្រើន​កើត​មាន​នៅ​ភាគ​ខាង​ជើងប្រទេស​អ៊ីតាលី ប៉ុន្តែ​តំបន់​ខាង​ត្បូង​ប្រទេស​ដែល​កន្លង​មក​មិន​មាន​ការ​រាតត្បាត​ខ្លាំង​នោះ​ក៏បាន​រាយការណ៍​ពី​កន្លែង​ផ្ទុះ​ថ្មី​មួយ​ចំនួន​ដែរ។

ករណី​ឆ្លង​ថ្មី​ភាគ​ច្រើន​នៅ​អឺរ៉ុប​មាន​ប្រភព​ពី​អ្នក​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេស ពី​ទ្វីប​អាស៊ី អឺរ៉ុប​ភាគ​ខាង​កើត​និង​តំបន់​បាល់កង់។

នៅ​ទូទាំងទ្វីប​អឺរ៉ុប​ ជា​រួមមក​ទល់​នឹងពេល​នេះ​មាន​អ្នក​ស្លាប់​សរុប​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ចំនួន​ជាង​២០១.០០០​នាក់ នេះ​បើ​តាម​តួលេខ​ពី​សាកលវិទ្យាល័យ​ Johns Hopkins៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG