ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អង់គ្លេស​ទទូច​ឱ្យ​ពលរដ្ឋ​ហាត់ប្រាណ​សម្រក​ទម្ងន់​ដើម្បី​ការពារ​ពី​ជំងឺ​កូវីដ១៩


FILE - Britain's Prime Boris Johnson leaves 10 Downing Street to attend the weekly Prime Minister's Questions session in parliament, in London, July 15, 2020.
FILE - Britain's Prime Boris Johnson leaves 10 Downing Street to attend the weekly Prime Minister's Questions session in parliament, in London, July 15, 2020.

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ​កាល​ពី​ថ្ងៃ​ចន្ទបាន​ទទូច​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់ ដោយ​លោក​ថា​លោក​បាន​ចាប់​ផ្តើម​ធ្វើ​ដូច្នេះ​ក្រោយ​ពី​លោក​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩​កាល​ពី​ដើម​ឆ្នាំ​នេះ។

ការ​ទទូច​របស់​លោក​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការសុខភាព​សាធារណៈ​មួយ​ដែល​ត្រូវ​សម្ពោធ​កាល​ពី​ថ្ងៃ​ចន្ទ ដែលលើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ហាត់ប្រាណ​ជា​ទៀង​ទាត់។

ក្នុង​អំឡុង​ពេល​ដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ធ្លាក់​ខ្លួន​ឈឺ​ពី​ជំងឺ​កូវីដ​១៩​នៅ​ដើម​ឆ្នាំ​នេះ រហូត​ត្រូវ​បញ្ជូន​ទៅបន្ទប់​សង្គ្រោះ​បន្ទាន់របស់​មន្ទីរពេទ្យផង​នោះ លោក​ Boris Johnson ពេល​នោះ​ធាត់​លើស​ទម្ងន់។ លោក​ថា​ចាប់​តាំង​ពី​ចេញ​ពី​មន្ទីរ​ពេទ្យ​មក លោក​ចាប់​ផ្តើម​រត់​ និង​ហាត់​ប្រាណ​រហូត​បាន​ស្រក​អស់​៦​គីឡូក្រាម។

ការ​ឱ្យ​យោបល់​របស់​លោក Johnson នេះ​កើត​មាន​ឡើង​ក្រោយ​ពី​មាន​របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​អង់គ្លេសបង្ហាញ​ថា អ្នក​លើស​ទម្ងន់​ងាយ​រង​គ្រោះ​ជាង​ពី​អាការៈ​ធ្ងន់ធ្ងរ​ និង​ការ​ស្លាប់​ពី​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG