ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​កំញើញ​ក្រុង​ប៉េកាំង​ មិន​មែន​ដើម្បី​ប្រយុទ្ធ​នឹង​ចិន​ទេ


រូបឯកសារ៖ នាវា​មុជ​ទឹក​បំពាក់​មីស៊ីល​ប្រភេទ 094A Jin-class របស់​កង​ទ័ពជើង​ទឹក​ប្រជាជន​ចិន ក្នុង​ពិធី​ធ្វើ​លំហាត់​នៅ​សមុទ្រចិន​ខាង​ត្បូង កាល​ពី​ខែ​មេសា ២០១៨។
រូបឯកសារ៖ នាវា​មុជ​ទឹក​បំពាក់​មីស៊ីល​ប្រភេទ 094A Jin-class របស់​កង​ទ័ពជើង​ទឹក​ប្រជាជន​ចិន ក្នុង​ពិធី​ធ្វើ​លំហាត់​នៅ​សមុទ្រចិន​ខាង​ត្បូង កាល​ពី​ខែ​មេសា ២០១៨។

សេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវការ​និង​ពួក​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា​ កំណើន​សកម្មភាព​មិន​ធម្មតា​នៃ​កង​ទ័ព​ជើង​ទឹក​ស.រ.អា.​ក្នុង​ខែវិច្ឆិកា ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បង្ហាញ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ កំពុង​ព្យាយាម​បង្រៀន​ប្រទេស​ចិន​អំពី​បទ​បញ្ញត្តិ​មួយ​ចំនួន​សម្រាប់​ធ្វើ​កិច្ច​ប្រតិបត្តិការ​នៅ​ក្នុង​ដែន​សមុទ្រ​មាន​ការ​ដណ្តើម​គ្នា។

កាល​ពី​សប្តាហ៍​មុន​ កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​បាន​បញ្ជូន​នាវា​ចម្បាំង​ពីរ​គ្រឿង​ទៅ​កាន់​សមុទ្រ​នេះ​ក្នុង​ទ្វីប​អាស៊ី​ដែល​ត្រូវ​ត្រួត​ត្រា​ខ្លាំង​ឡើងៗ​ដោយ

ប្រទេស​ចិន​ តែ​មាន​ការ​ទាម​ទារ​ដោយ​ប្រទេស​៥​ទៀត​ដែរ ​នៅ​ក្រោយ​ចិន​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ដែល​ផលិត​ជា​ដំបូង​នៅ​ក្នុង​ប្រទេស​ទៅ​កាន់​ផ្លូវ​ទឹក​នោះ​ដែរ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​ធ្វើ​សាក​ល្បង។

ទី​បញ្ជាការ​នៃ​កង​នាវា​ចម្បាំង​ស.រ.អា.​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ និង​ពួក​អ្នក​វិភាគ​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​បង្ហាញ​ប្រទេស​ចិន​ថា ​ខ្លួន​ត្រូវ​តែ​ធ្វើ​ឱ្យ​សមុទ្រ​យុទ្ធសាស្ត្រ​នេះ​បើកចំហ​ខាង​សេដ្ឋកិច្ច​ និង​ខាង​នយោបាយ​ជាជាង​ប្រើ​ប្រាស់​សមុទ្រ​នេះ​ដោយ​ដាច់​មុខ​តែ​ឯង ​ទោះ​ណា​ជា​ពួក​អ្នក​ជំនាញ​ថ្លែង​ថា​មាន​គំរាម​កំហែង​តែ​បន្តិច​បន្តួច​អំពី​ជម្លោះ​ដោយ​ប្រើអាវុធ​ក៏​ដោយ។

លោក​ Stephen Nagy​ ជា​សាស្ត្រាចារ្យ​ជំនួយ​ជាន់​ខ្ពស់​ខាង​ការ​សិក្សា​នយោបាយ​និង​ការ​សិក្សា​អន្តជាតិនៅ​ឯ​សាកល​វិទ្យាល័យ​គ្រិស្ត​សាសនា​អន្តរជាតិ​ក្នុង​ក្រុង​តូក្យូ​បាន​និយាយ​ថា៖ «នៅ​ពេល​នេះ​ស.រ.អា.​កំពុង​ព្យាយាម​ចាត់​ចែង​ និង​កែ​ប្រែ​អាកប្ប​កិរិយា​របស់​រដ្ឋាភិបាល​ចិន ​ហើយ​នេះ​ជា​ការ​ពិបាក​ដោយ​ពិត​ប្រាកដ»។

លោក ​Nagy ​បាន​ថ្លែង​ថា៖ «គំនាប​សង្កត់​ខ្លាំង​ជា​វិធីមួយ​ដើម្បី​ចាប់​ផ្តើម​កែប្រែ​អាកប្បកិរិយា​របស់​ចិន​នៅ​ក្នុង​មធ្យោបាយ​មួយ​ដែល​មិន​វិល​វល់​ទប់មិន​ជាប់​នាំ​ឱ្យ​មាន​ជម្លោះ​នោះ​ទេ»៕

XS
SM
MD
LG