ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​កូរ៉េខាង​ជើង ​និង​​សមុទ្រ​ចិន​ខាង​ត្បូង​ជា ​​ចំណុចផ្តោតក្នុង​កិច្ច​ចរចា​​របស់​លោក​ Pompeo នៅអាស៊ី


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងនៅអំឡុងពេលកិច្ចពិភាក្សាជាមួយប្រធានាធិបតីប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងនៅអំឡុងពេលកិច្ចពិភាក្សាជាមួយប្រធានាធិបតីប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា Mike Pompeo បាន​ចាកចេញ​ដំណើរ​ពី​រដ្ឋធានី វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អង្គារទៅកាន់​ក្រុង​បាងកក ដែលនៅ​ទី​នោះ​លោកនឹងធ្វើ​ជាសហប្រធាននៃការ​ប្រជុំរដ្ឋមន្ត្រី​របស់​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ហៅ​កាត់​ថា​អាស៊ាន និង​ស.រ.អានៅ​ពេល​បន្ទាប់មក​ទៀត​ក្នុង​សប្តាហ៍​នេះ។

ស.រ.អាមិន​បដិសេធ​កិច្ច​ចរចា​កម្រិត​ធ្វើការងារ​ជាមួយមន្ត្រី​កូរ៉េខាង​ជើង​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​អាស៊ាននៅប្រទេសថៃ​ក្នុង​សប្តាហ៍​នេះទេ ដោយ​ក្រុម​អ្នកជំនាញ​កត់​សម្គាល់​ថា ​ការ​បង្ហោះ​កាំជ្រួច​មីស៊ីលកាលពី​ពេលថ្មីៗនេះ​ដោយ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាងមិន​ទំនង​ជា​ប្រែក្រឡះ​កិច្ចខិតខំប្រឹងប្រែង​ខាង​ការទូត​នៅ​ពេល​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនទេ។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា Mike Pompeo បាន​ចាកចេញ​ដំណើរ​ពី​រដ្ឋធានី វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អង្គារទៅកាន់​ក្រុង​បាងកក ដែលនៅ​ទី​នោះ​លោកនឹងធ្វើ​ជាសហប្រធាននៃការ​ប្រជុំរដ្ឋមន្ត្រី​របស់​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ហៅ​កាត់​ថា​អាស៊ាន និង​ស.រ.អានៅ​ពេល​បន្ទាប់មក​ទៀត​ក្នុង​សប្តាហ៍​នេះ។

នៅ​ថ្ងៃ​ទី​២ខែ​សីហា លោក​ Pompeo នឹង​ចូល​រួម​ក្នុង​សន្និសីទ​កំពូលរដ្ឋមន្ត្រីអាស៊ី​ខាង​កើតហៅ​កាត់​ថា​ EAS វេទិកា​តំបន់នៃ​រដ្ឋមន្ត្រី​សមាគមអាស៊ានហៅកាត់​ថា​ ARF និង​មានជំនួប​ទ្វេភាគី​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេសថៃ​ Don Pramudwinai ដើម្បី​ពិភាក្សា​គ្នា​អំពីវិធី​ដើម្បី​ពង្រឹងសម្ព័ន្ធភាព​រវាង​ស.រ.អា និងប្រទេស​ថៃ​ឱ្យ​ខ្លាំង​ជាងមុនថែមទៀត។​

នៅ​ពេល​ត្រូវសួរ​អំពី​ការ​ទាក់ទង​គ្នា​ខាង​ការ​ទូត​ជា​មួយ​ប្រទេស​កូរ៉េខាង​ជើង​នៅ​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ចន្ទនៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក Pompeo បាន​មានប្រសាសន៍​ថា «ខ្ញុំ​ធ្វើដំណើរទៅ​កាន់ទ្វីបអាស៊ីនៅ​ថ្ងៃ​ស្អែកនៅពេល​ថ្ងៃ​ត្រង់។​ ខ្ញុំ​នឹង​ស្ថិតនៅ​ក្នុង​ក្រុង​បាងកក​ពីរបីថ្ងៃ​។ ​ខ្ញុំ​សង្ឃឹម​ថា​ យើងអាចមានការ​ពិភាក្សា​គ្នា​កម្រិត​ធ្វើការងារដោយចាប់ផ្តើម​ធ្វើ​ទៀត​ក្នុង​ពេលឆាប់ៗនេះ»។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ ទី​បញ្ជាការ​អ.ស.បដឹក​នាំ​ដោយស.រ.អាបាននិយាយ​ថា​ ខ្លួន​នៅ​តែ​បន្ត​គាំទ្រ​វិធានការ​កសាងការ​ទុក​ចិត្ត​គ្នាសម្រាប់ឱ្យមានការ​សន្ទនាគ្នា​និង​សម្រាប់​ឱ្យ​ក្រុម​អ្នកការទូតធ្វើការ​ឆ្ពោះទៅកាន់​ការ​ធ្វើឱ្យមាន​សន្តិភាព​ជា​អចិន្ត្រៃយ៍​និងការ​ធ្វើកុំឱ្យ​កូរ៉េខាង​ជើងមានអាវុធ​នុយក្លេអ៊ែរ​នៅ​ទី​បញ្ចប់​ ដែលអាចផ្ទៀង​ផ្ទាត់​បាន​ទាំងស្រុង​ថែម​ទៀតផង។​

នៅ​ក្រោយ​កូរ៉េខាង​ជើង​បានបាញ់ពិសោធន៍កាំ​ជ្រួច​មីស៊ីលផ្លោង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ លោក Pompeo បាន​មានប្រសាសន៍​ថា ​កិច្ច​ចរចា​គ្នា​នៅតែ​អាចមានធ្វើតទៅ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG